រាល់ដងច្រើនតែនិយាយពីតារាកូរ៉េ តែពេលនេះនាំលោកអ្នកអោយក្រលេកមើលមើលតារាលោក
ខាងលិចវិញម្ដងទៅមើល។
គេថាភាគច្រើនតារាកូរ៉េដែលប្រើភាសាអង់គ្លេសបានល្អនោះគឺមានតែ Wonder Gils និងក្រុមតារា
ស្រី 2NE1 នោះទេដែលប្រើប្រាស់ភាសាអង់គ្លេសបានច្រើនជាហេតុនាំអោយមានប្រិយមិត្តច្រើន
នៅលើ facebook តែពេលនេះយើងក្រលេកមកមើលតារាទាំង ១០ ដួងដែលមានប្រជាបិ្រយភាព
បំផុតនៅលើ facebook ហើយក្នុងនោះក៏មានវត្តមានរបស់តារាបាល់ទាត់ Cristiano Ronaldo ផង
ដែរ។
លេខ ១ តារាដែលមានប្រជាបិ្រយភាពជាងគេនោះគឺ Eminem ដែលមានចំនួនអ្នកគាំទ្រស្ដេចតារា
ចម្រៀង Rap នេះដល់ទៅជាង ៦០ លាននាក់។
លេខ ២ គឺនាង Rihanna ដែលជាតារាចម្រៀង Pop អាមេរិក ហើយក៏ជាតារាក្នុងរឿង Battleship
ផងដែរដែលមានអ្នកគាំទ្រជាង ៥៩ លាននាក់។
លេខ ៣ គឺជាតារាចម្រៀងជើងចាស់ Shakira ដែលសព្វថ្ងៃនេះមានអ្នកគាំទ្រចំនួនជាង ៥៣ លាន
នាក់លើ facebook។
លេខ ៤ គឺជាតារា Born This Way ល្បីទូទាំងពិភពលោកដែលនរណាៗក៏ស្គាល់ថាជា Lady
Gaga នាងមានប្រិយមិត្តគាំទ្រជាង ៥៣ លាននាក់លើ facebook។
លេខ ៥ គឺ King of The Pop Michael Jackson ដែលទោះបីជាបានទទួលមរណៈភាពហើយក្ដី
ក៏នៅតែមានអ្នកគាំទ្រជាង ៥១ លាននាក់លើ facebook។
លេខ ៦ គឺតារាបាល់ទាត់រូបសង្ហា Cristiano Ronaldo ដែលមកដល់សព្វថ្ងៃនេះគេមានប្រិយមិត្ត
គាំទ្រដល់ទៅជាង ៤៧ លាននាក់នៅលើ facebook។
លេខ ៧ ស្រីៗណាម្នាក់ក៏ស្គាល់ដែរថាជាតារា Baby Justin Bieber តារារូបនេះទោះបីជាមិនសូវ
ទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រជាបុរសជំទង់ក៏ដោយ ក៏គេនៅតែឈរខ្ពស់ក្នុងលំដាប់ទី
៧ នៃតារាដែលមានប្រិយមិត្តគាំទ្រច្រើន នៅលើ facebook ជាមួយនឹងចំនួនអ្នកគាំទ្រប្រមាណ
ជាង ៤៥ លាននាក់។
លេខ ៨ គឺ Katy Perry តារាញញឹមមិនចេះស្ងួត ដែលទទួលបានការគាំទ្រពីសំនាក់អ្នកប្រើប្រាស់
facebook ជាង ៤៥ លាននាក់កំពុងតែដេញប្រកិតជាមួយនឹង JB ផងដែរ។
លេខ ៩ គឺតារាជើងចាស់ម្ចាស់បទ Right Now NaNaNa ដែលល្បីជាខ្លាំងកាលពីប៉ុន្មានឆ្នាំមុន
ពេល Kpop លុកលុយស្រទាប់យុវវ័យ នោះគឺ Akon ដែលមានអ្នកគាំទ្រលើ facebook ជាង
៤១ លាននាក់។
ចុងក្រោយលេខ ១០ លោកអ្នកប្រហែលជាស្ទើរតែមិនជឿនូវអ្វីដែលយើងខ្ញុំនឹងប្រាប់អ្នកនៅពេល
នេះទេមើលទៅ។ អ្នកដែលឈរនៅលេខ ១០ គឺ Lil Wayne ថៅកែផលិតកម្ម Young Money Ent.
ដែលជាផ្ទះរបស់តារាចម្រៀង Rap ល្បីៗជាច្រើនដូចជា Drake, Eminem និង Nicki Minaj ជាដើម
ហើយបើប្រៀបធៀបទៅ JB នោះ Lil Wanye មានអ្នកគាំទ្រប្រមាណជាង ៣៨ លាននាក់ប៉ុណ្ណោះ
ប៉ុន្តែប្រសិនបើ Lil Wayne ហ៊ានតែ Update Status របស់ខ្លួនតែបន្តិចនោះក៏មានអ្នកគាំទ្រមកចូល
Like និង Comment ច្រើនជាង JB ទៅទៀត។ និយាយទៅសូម្បីតែ Like World Record របស់នំ
Oreo ក៏ Lil Wayne អាចបំបែកបានដែរ ដូចនេះ Lil Wayne ត្រូវបានគេចាត់ទុកជាតារាដែលមាន
ប្រជាប្រិយភាពបំផុតលើ facebook៕