CamNews

ស្រីស្អាត 

ស្រីស្អាត Ryu Ji-Hye បង្ហាញខ្លួនជាមួយសំបក iPhone

ស្រីស្អាត Ryu Ji-Hye ដែលតែងត្រូវបានគេស្គាល់ច្រើនដោយសារការងារជាអ្នកបង្ហាញ
ម៉ូដ PG សម្រាប់យានយន្ដប្រណាំង ប៉ុន្ដែថ្មីៗនេះនាងបានបង្ហាញខ្លួនយ៉ាងទាក់ទាញនៅ
ក្នុងព្រឹតិការណ៍ឧទ្ទេសនាមប្រភេទសំបក Spigen SGP សម្រាប់ iPhone 4/4S។
គេបានដឹងថា នៅពេលបច្ចុប្បន្ន ក្រុមហ៊ុន Spigen កំពុងធ្វើជំនួញផ្នែកគ្រឿងបម្លាស់របស់
ឧបករណ៍បច្ចេកវិទ្យាគុណភាពខ្ពស់ និងតម្លៃសមស្រប ក្នុងនោះមានសំបកសម្រាប់ទូរស័ព្ទ
iPhone 4/4S ផងដែរ ដូច្នេះក្រុមហ៊ុននេះក៏បានជ្រើសរើសអ្នកបង្ហាញម៉ូដរូបស្រស់ដាច់គេ
Ryu Ji-Hye ធ្វើជាអ្នកតំណាងផលិតផលរបស់ខ្លួន។

ស្រីស្អាត Ryu Ji-Hye កំពុងក្លាយជាអ្នកតំណាងរបស់ផលិតផលសំបក Spigen SGP ដែល
មានគុណភាពខ្ពស់ និងមានច្រើនពណ៌សម្រាប់ជ្រើសរើស។ សំបក Spigen SGP សម្រាប់
iPhone 4 និង​ iPhone 4S ត្រូវបានគេចាប់ផ្ដើមដាក់លក់ក្នុងតម្លៃ ២៨ដុល្លារអាមេរិក៕
 














































ដោយ ៖ សូរីយ៉ា
ប្រភព ៖ MASK

Tags: phone model iPhone