គ្រោះថ្នាក់ ៖ បុរសម្នាក់ បានរងគ្រោះឆក់ចរន្តអគ្គីសនី រហូតដល់ស្លាប់បាត់បង់ជីវិត ខណៈពេល ដែលជនរងគ្រោះ បានសាកថ្មទូរស័ព្ទដៃរបស់ខ្លួន នៅក្នុងបន្ទប់ទឹក នេះបើយោងតាមការស៊ើប អង្កេត ។ ស្ថិតនៅក្នុងវ័យ ៣២ ឆ្នាំ លោក Richard Bull បានស្លាប់នៅពេលដែល ឆ្នាំងសាក ទូរស័ព្ទ iPhone របស់លោកប៉ះត្រូវទឹក ខណៈហេតុការណ៍គ្រោះថ្នាក់មួយនេះ បានកើតឡើង នៅភាគខាងលិចទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស ។ ក្រុមកោសល្យវិច័យ បានគូសបញ្ជាក់ឲ្យ ដឹងថា ករណីស្លាប់ជនរងគ្រោះលើកនេះ គឺជារឿងចៃដន្យ ខណៈក្រុមការងារខ្លួន មានផែនការ នឹងសរសេររបាយការណ៍ ទៅកាន់ Apple អំពីគ្រោះថ្នាក់លើកនេះ និង អំពាវនាវឲ្យមានចំណាត់ ការក្នុងការការពារគ្រោះថ្នាក់ប្រការនេះ នៅពេលអនាគត ។
ក្រុមអ្នកធ្វើយុទ្ធនាការសុវត្ថិភាព បានធ្វើការព្រមានពីហានិភ័យនៃគ្រោះថ្នាក់ រហូតដល់ស្លាប់ យ៉ាងដូច្នេះ កាលដែលសាកថ្មទូរស័ព្ទនៅជិតនឹងប្រភពទឹក ។ របាយការណ៍ ពីសារព័ត៌មាន The Sun ឲ្យដឹងថា លោក Bull ដែលត្រូវជាជនរងគ្រោះស្លាប់នោះ ត្រូវបានគេជឿថា បានសាក ថ្មទូរស័ព្ទ iPhone និងបានប្រើប្រាស់វាថែមទៀតផង ខណៈដាក់ទូរស័ព្ទនៅលើដើមទ្រូង ពេល ដែលគេងក្នុងអាងងូតទឹក ក្នុងបន្ទប់ទឹក ។ ប្រភពបន្តឲ្យដឹងថា ជនរងគ្រោះ បានរងរបួសរលាក ខ្លាំងនៅនឹងទ្រូង និងដៃ ក៏ព្រោះតែឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ នៅថ្ងៃទី ១១ ធ្នូ ។ ជំនួយការ ក្រុម ការងារកោសល្យវិច័យសព លោកវេជ្ជបណ្ឌិត Sean Cummings ដែលបានចូលរួមក្នុងការស៊ើប អង្កេតករណីស្លាប់លើកនេះ នៅភាគខាងខាងត្បូងទីក្រុង ឡុងដ៍ កាលពីថ្ងៃពុធ នោះ លោកនឹង សរសេររបាយការណ៍ ការការពារករណីស្លាប់យ៉ាងដូច្នេះទៅកាន់ ក្រុមហ៊ុន Apple ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី