តាំងតែពី ដើមឡើយ ក្នុងពិភព KPOP សមាជិក T.O.P របស់ Big Bang ត្រូវបានគេស្គាល់ថា មាន សំលេងធ្ងន់ ខ្លាំងណាស់ អោយតែពេល បញ្ចេញសំលេង Rap ម្តងៗសង្កត់បេះដូង ទស្សនិកជន អោយស្រលាញ់ជាប់ ជានិច្ច ។ ម្យ៉ាងវិញទៀត T.O.P មានរូបរាង ក៏ដូចជា មុខមាត់ រឹងពឹង ម៉ឺងម៉ាត់ ដែលមើលទៅ ពិតជា សាកសមនិង សំលេងនេះណាស់ ។
យ៉ាងណាមិញ ក្នុងពិភព Kpop សព្វថ្ងៃនេះ មានតារាចំរៀង ដែលមានសំលេង ធ្ងន់ជាច្រើនតែទាស់ ត្រង់ថា មុខមាត់របស់គាត់ បែទៅជាមុខ ក្មេងហើយ គួរអោយស្រលាញ់ ដែលមិនសមជាមួយនិង សំលេងធ្ងន់សោះ ៖
-Chanyeol (EXO)
តាមពិតទៅ សំលេងរបស់ Chanyeol មិនសូវធ្ងន់ដូច តារាផ្សេងៗដែល នៅក្នុងបញ្ជីនេះ ប៉ុន្មានទេ តែហេតុអ្វី Chanyeol ដែលមានមុខមាត់ បែបនេះ មានសំលេងធ្ងន់ ជាងគេក្នុង EXO ទៅវិញ?
-P.O (Block B)
សមាជិកដែល ក្មេងជាងគេ នៅក្នុងក្រុមគឺ P.O នេះហើយ តែបើទោះបី ជាក្មេងជាងគេមែន តែបើ និយាយពីសំលេង វិញធ្ងន់អស្ចារ្យ តែវាមិនសម ជាមួយនិង មុខមាត់នេះទេ ៕
-Baro (B1A4)
ជាមួយនិង បុរសដែល ចូលចិត្តលេង ម៉ូតសក់ ភ្លឺចែងចាំង បែបនេះ ហើយមានមុខមាត់ បែបនេះ ទៀតបែជា មានសំលេងធ្ងន់ យ៉ាងនេះវិញ វាពិតជាគួរ អោយភ្ញាក់ផ្អើល ខ្លាំងណាស់ ។
-Bang Yong Guk (B.A.P)
បើទោះបីជា Bang Yong Guk មានមុខមាត់ បែបម៉ឺងម៉ាត់ កាចមែន តែទំរង់មុខរបស់ គាត់ពិតជា នៅក្មេងណាស់ ជាមួយនិង សំលេងនេះ ទស្សនិកជន ពិតជាមិនអាច ស្មានដល់ឡើយ ៕