(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅជួរមាត់ទន្លេ ខាងក្រោយវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោយពីប្រជាពលរដ្ឋ បានប្រទះឃើញសពក្មេងស្រីម្នាក់ ត្រូវឃាតកសម្លាប់ចោលនៅទីនោះ។
លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ ដែលស្ថិតនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ Fresh News ថា «សពជាក្មេងស្រីរងគ្រោះ អាយុប្រមាណ១៤-១៥ឆ្នាំ ត្រូវជនដៃដល់អាចរំលោភហើយសម្លាប់ចោល ដោយសារតែនៅលើសពមានតែអាវយឺតមួយប៉ុណ្ណោះ ហើយអាក្រាតកាយល្វែងខាងក្រោម»។
លោក តារា បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី