CamNews

តារា 

១០ សន្លឹកពីតារាថៃលោក Jame Jirayu គួរឲ្យស្រលាញ់អស់ទាស់

តារាថៃ ៖ តារាសម្តែងរូបសង្ហារបស់ប្រទេសថៃ គឺលោក James Jirayu ដែលជាតារាសម្តែង ប្រចាំស្ថានីយទូ​រទស្សន៍ដ៏ល្បីរបស់ថៃ TV3 ពេលនេះកាន់តែធ្វើឲ្យមហាជនឈ្លក់វង្វេងយ៉ាងខ្លាំងជាមួយនឹងសម្រស់ដ៍ស្រស់សង្ហារបស់លោកហើយ ។ 

ក្រោយពីបានផ្ទុះឡើងនៅដំណឹងដ៍ល្អមួយរបស់ James Jirayu ដែលត្រៀមនឹងមកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់ បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមានចិត្តសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំងជាមួយនិងវត្តមានរបស់តារាប្រុសរូបសង្ហាមួយដួងនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងប្រុសរូបសង្ហា លំដាប់ជួរមុខរបស់ថៃ គឺលោក James Jirayu ត្រៀមនឹងធ្វើដំណើរពិសេស មកកាន់ទីក្រុង​ភ្នំពេញ ជាមួយនិងតារាស្រីនាង Bella ដើម្បីជួបជាមួយប្រិយមិត្ត​ របស់ខ្លួនជាច្រើ​ននៅប្រទេសកម្ពុជា នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ។

ពេលនេះ Camnews ចង់ឲ្យអស់លោកអ្នកបានឃើញរូបថតទាំង ១០ សន្លឹកពីលោក Jame Jirayu គួរឲ្យស្រលាញ់អស់ទាស់ និងសង្ហាអស់ទាស់ ឲ្យទស្សនិកជនបានឃើញ នៅខាងក្រោមនេះតែម្តង ៕

-ចុចអាន ៖ តារាសម្ដែងដ៏ល្បីរបស់ថៃ លោក James Jirayu និងកញ្ញា Bella ត្រៀមដឹកដៃគ្នា មកជួបអ្នកគាំទ្រ នៅកម្ពុជា












ដោយ ៖ គន្ធា


ប្រភព ៖ អុិនស្រ្តាក្រាម