កំសាន្ត ៖ រាប់ឆ្នាំកន្លងទៅហើយ នាង Janie Tien Phosuwan បានប្រកាសលែងលះជាមួយនិងស្វាមីសេដ្ឋីរបស់នាង ដោយនិយាយថា ស្វាមីរបស់នាងបានប្រើអំពើហឹង្សាចំពោះរូបរាងកាយរបស់នាង ។
ថ្មីៗនេះ នាង Janie Tien Phosuwan បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយនិងមិត្តប្រុសថ្មីរបស់នាងម្នាក់ទៀត ដែលមានឈ្មោះថា Keung Chalermchai ក្រោយមានជម្លោះជាមួយនិងនាង Woonsen Virithipa Pakdeeprasong ដែលជាអតីតមិត្តជិតដិតរបស់តារាសម្តែងស្រីរូបនេះ ។
ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ តួស្រីក្នុងរឿង "ភ្លើងបុណ្យ" រូបនេះ បានបង្ហោះរូបថតមួយសន្លឹក ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងយ៉ាងផ្អែមល្អែមថា "អ្នកបានធ្វើឲ្យខ្ញុំញញឹមបានយ៉ាងងាយស្រួល" ។
ដោយសារតែពាក្យពេជន៍ខាងលើនេះហើយ បានធ្វើឲ្យ Fans ចង់ដឹងចង់លឺថា នាង Janie Tien Phosuwan ពិតជាមានសង្សារថ្មីដែរ ឬទេ បន្ទាប់ពីធ្លាប់ទទួលនូវការលែងលះផង និងប្តូរមុខមិត្តប្រុសបណ្តើររាប់មិនអស់ទៅហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar