CamNews

តន្រ្តី 

ក្រុមចំរៀង T-ara រួបរួមគ្នាវិញ បញ្ចេញវីដេអូចំរៀងថ្មីបែបតុក្កតា គួរអោយស្រឡាញ់ (មានវីដេអូ)

ដូចដែលយើងបានដឹងហើយថា កាលពីប៉ុន្មានខែមុន សមាជិកក្រុមចំរៀង T-ara បានបំបែកគ្នា
ជា ២ ក្រុមតូចៗដែលមានដូចជា T-ara N-4 និង QBS ដើម្បីផ្សព្វផ្សាយចំរៀងថ្មីៗ របស់ពួកគេ ។
ថ្ងៃនេះក្រុមតូចៗទាំង ២ បានមករួបរួមបញ្ចូលគ្នាវិញហើយ ដើម្បីផ្សព្វផ្សាយ Single ថ្មីរបស់ពួក
គេនៅជប៉ុន ដែលទើបតែចេញវីដេអូចំរៀងថ្ងៃនេះ ។



វីដេអូចំរៀងថ្មីជាភាសាជប៉ុននេះ មានចំណងជើងថា " Target " ដែលយើងឃើញក្រុម T-ara
ប្រែខ្លួនទៅជាតួរតុក្កតា ដ៏គួរអោយស្រឡាញ់ ហោះហើរស្វែងរក មុខសញ្ញាស្នេហ៏ ។ មិនត្រឹម
តែប៉ុណ្ណោះ T-ara ក៏បានបញ្ចេញ រូបរបស់ Album " Target " ផងដែរ ដែលជាសញ្ញាប្រាប់ថា
Album ថ្មីរបស់ពួកគេ ជិតចេញមកហើយ ៕



 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: t-ara single pv music videos stars singer kpop jpop