CamNews

ព័ត៌មានជាតិ 

ជនសង្ស័យ៥នាក់ ចូលវាយកូន សិស្សលោក ដល់ក្នុងកុដិ ចាប់បាន៣នាក់ គេចខ្លួនពីរ

ភ្នំពេញៈ យុវជនម្នាក់ ជាកូនសិស្សលោក ត្រូវបានជនសង្ស័យ ចំនួន៥នាក់ ប្រដាប់ដោយដំបង
ដុំថ្ម ពូថៅ ចូលទៅវាយដល់ក្នុងកុដិ ហើយត្រូវបានព្រះសង្ឃ និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍និង
ហៅនគរបាលមូលដ្ឋាន ចុះទៅដល់ភ្លាមៗ ដេញចាប់បានចំនួន៣នាក់ និង២នាក់ទៀតរត់គេចខ្លួន
រួចបាត់ កាលពីវេលា ម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៣ ស្ថិតក្នុងបរិវេណវត្តអង្គ
តាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើតហេតុ បាននិយាយថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រម្យ សុភា ភេទប្រុស
អាយុ២៧ឆ្នាំមានមុខរបរ ជាកម្មករសំណង់ និងកូនសិស្សលោក ស្នាក់នៅក្នុងវត្តអង្គតាម៉ិញ មាន
ស្រុកកំណើត នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រងរបួសស្ទើរតែសុះសាច់ ដោយ
សារតែជនសង្ស័យ កាប់និងវាយ ចំណែកឯជនសង្ស័យចំនួន៥នាក់ ពុំត្រូវបានគេស្គាល់ឈ្មោះនោះ
ទេ ហើយ នគរបាលឃាត់ខ្លួន បាន៣នាក់ភ្លាមៗនិងបក្ខពួក២នាក់ទៀតរត់គេចខ្លួន។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែង កើតហេតុបាននិយាយថា ជនរងគ្រោះមានម៉ូតូមួយគ្រឿង
ម៉ាកហុងដាសេ ១២៥ សេរីឆ្នាំ២០០៩ នៅក្នុងកុដិលោក ជាមួយគ្នា ហើយជនសង្ស័យ និងជនរង
គ្រោះ ពុំដែលស្គាល់គ្នានោះទេ ដូច្នេះជនសង្ស័យអាចចង់ប្លន់ យកម៉ូតូរបស់ជនរងគ្រោះហើយ
មើលទៅ ប៉ុន្តែដោយសារតែមានការអន្តរាគមន៍ ពីប្រជាពលរដ្ឋ និងព្រះសង្ឃ ទើបគេយកពុំបាន
នោះ។

ក្រោយពេលកើតហេតុ ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យ រុស្ស៊ី
ដើម្បីជួយ សង្គ្រោះ អាយុជីវិត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ