ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលមានអត្តចរិកម្រម៉េចក្រមើម នាង Gubgib ដែលជាភរិយារបស់តារាប្រុសរូបសង្ហា លោក Bie kpn មួយរយៈពេលមុនត្រូវបានអ្នកគាំទ្រជាច្រើនខ្ទង់លាននាក់ឯណោះបានទៅចុច follow តាមរយៈគណនី instagram របស់នាងដោយសារតែស្រលាញ់កូនស្រីរបស់នាងដែលមានមុខមាត់គួរឲ្យក្នាញ់ ។
ប៉ុន្តែមួយរយៈពេលក្រោយមកនេះស្រាប់តែចំនួននៃអ្នកគាំទ្របាន Unfollow តារាថៃក៏បានកើនឡើងជាលំដាប់ បន្ទាប់ពីរូបនាងមិនបានធ្វើតាមចិត្តដែល Fans បានសូមរូបនាងថា កុំឲ្យនាងបង្ហោះរូបច្រើនពេក ព្រោះគ្មានពួកគេហត់នឹងចុចឡាយ ។
គួរបញ្ជាក់ឲ្យដឹងថា ចំនួនអ្នក follow គណនី instagram របស់នាង Gubgib កាលពីមុនខ្ទង់ប្រហែលជាជិត ៥ លាននាក់ ប៉ុន្តែពេលសល់ត្រឹមតែ ៤.៧លាននាក់តែប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook