ថៃ ៖ នៅក្នុងកម្មវិធីកំសាន្តមួយ Bella ranee ទម្លាយថា Weir sukollawat គឺជាមនុស្សដែលចូលចិត្តគិតអ្វីដែលវិជ្ជមាន ព្រមទាំងជាមនុស្សចិត្តល្អ និងផ្តល់នូវដំបូន្មានដ៏ល្អដល់រូបនាងផងដែរ ។
តារាសម្តែងស្រីរូបនេះបន្តថា រាល់ពេលជួបបញ្ហានិងត្រូវការមតិយោបល់គឺមិត្តប្រុសរបស់នាងនេះហើយដែលនៅក្បែរ និងជួយដល់រូបនាង ។ សម្រាប់ខមមិនដែល Weir sukollawat បាន comment នៅរូបថតរបស់ Bella ranee គឺនាងបញ្ជាក់ថា ដោយសារតែពីមុនសង្សារនាងមិនសូវជាលេងអុិនស្រ្តាក្រាម នៅពេលដែលលោកចាប់ផ្តើមលេងក៏មានខមមិនស្វីតៗបែបនេះ ។
Bella ranee បានបន្ថែមទៀតថា ក្រៅពីខមមិនហើយ នាងមិនបានទទួលសារជាលក្ខណៈឯកជនពីមិត្តប្រុសឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook