CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុន CRCC ចិន​ ​ចាប់ផ្តើម​សិក្សា​លើ​ការសាងសង់​ ​និង​កែ​លម្អ​រ​ផ្លូវដែក​កម្ពុជា

​ក្រុមការងារ​មក​ពីសា​ជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ ​(​CRCC​)​ ​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ចាប់ផ្តើម​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ធ្វើឲ្យ​ផ្លូវដែក​ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។​

​ដំណើរ​ទស្សនកិច្ច​របស់​ ​CRCC​ ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ស្នើរ​សុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ ​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ផ្លូវដែក​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន​។​ ​ការ​ស្នើសុំ​នេះ​បាន​ធ្វើឡើង​ ​កាលពី​ពីរ​សប្តាហ៍​កន្លងទៅ​ក្នុង​វេទិកា​ស្តី​ពី​គំនិត​ផ្តួចផ្តើម​ ​ខ្សែ​ក្រ​វ៉ាត់​មួយ​ ​និង​ផ្លូវ​មួយ​ ​(​BRI​)​ ​នៅ​ទីក្រុង​ប៉េកាំង​។​​អគ្គនាយករង​ ​លោក​ ​Wang​ ​Wenzhong​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រុមហ៊ុន​ ​បាន​ជួប​ប្រជុំ​ជាមួយ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​កាលពី​ម្សិលមិញ​នៅ​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​ ​Wenzhong​ ​បាន​ប្រកាស​ថា​ ​ក្រុមហ៊ុន​នឹង​ធ្វើការ​សិក្សា​បន្ថែម​ទៀត​ ​លើ​គម្រោង​ផ្លូវដែក​លើ​អាកាស​ទោល​ ​និង​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ ​ដើម្បី​កែ​លម្អ​រកា​រដឹក​ជញ្ជូន​សាធារណៈ​ ​នៅក្នុង​រាជធានី​ភ្នំពេញ​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់ក្រ​សួង​ដឹកជញ្ជូន​។​ក្រសួង​បាន​និយាយ​ថា​ ​”​CRCC​ ​កំពុង​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ ​ដើម្បី​ធ្វើការ​សិក្សា​លើ​ការ​កែ​លម្អ​រប្រ​ព័ន្ធ​ផ្លូវដែក​ ​ដែល​មានស្រាប់​”​។​ ​គណៈប្រតិភូ​របស់​ ​CRCC​ ​នឹង​ធ្វើការ​សិក្សា​លើ​គម្រោង​ផ្លូវដែក​ទោល​ ​និង​គម្រោង​ផ្លូវ​ក្រោម​ដី​ ​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា​សម្រេចចិត្ត​ ​យក​ជម្រើស​ល្អ​បំផុត​ ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុងភ្នំពេញ​។​

​តាម​សំណើ​ររបស់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្រុមហ៊ុន​ ​CRCC​ ​និង​ក្រុមហ៊ុន​ ​Royal​ ​Railways​ ​បាន​យល់ព្រម​សហការ​គ្នា​ ​ដើម្បី​ជួសជុល​ផ្លូវដែក​នៅ​កម្ពុជា​។​​លោក​ ​វ៉ា​ ​ស៊ឹ​មសូរិ​យា​ ​អ្នកនាំពាក្យ​ក្រសួងសាធារណការ​ បាន​មានប្រសាសន៍​ថា​ ​”​យើង​មិនដឹង​ថា​តើ​ក្រុម​នេះ​ ​នឹង​ចំណាយពេល​យូរប៉ុណ្ណា​ ​ដើម្បី​ធ្វើការ​សិក្សា​នេះ​ទេ​។​ ​បច្ចុប្បន្ន​មាន​អ្នកជំនាញ​ជនជាតិ​ចិន​ចំនួន​ ​១៨​ ​នាក់​កំពុងធ្វើការ​ជាមួយ​មន្រ្តី​កម្ពុជា​ដើម្បី​ប្រមូល​ទិន្នន័យ​»​។​

​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ស្នើ​ឲ្យ​ ​CRCC​ ​រៀបចំ​ការសិក្សា​លទ្ធភាព​សម្រាប់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ទៀត​ ​ដែល​តភ្ជាប់​សៀមរាប​ ​ទៅ​សិរី​សោភ័ណ្ឌ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ​។​

​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ ​មាន​ខ្សែរថ​ភ្លើង​ចំនួន​ពីរ​ខ្សែ​ ​ដែល​តភ្ជាប់​ទីក្រុង​ភ្នំពេញ​ ​ទៅ​ក្រុង​ព្រះសីហនុ​ ​និង​ភាគ​ខាងជើង​ភ្ជាប់​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​ ៕​

ប្រភព ៖​ khmertimes

 


Tags: Local news Social news