ថៃ ៖ យោងទៅតាម Daradaily បានឲ្យដឹងថា នាង Bella Ranee បដិសេធមិនថតរឿង "Song Sanaeha" ដែលផលិតដោយផលិតកម្ម Maker Group នោះទេ ។
ប្រភពដដែលបន្តទៀតថា តារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះចង់សម្តែងក្នុងរឿងមួយឲ្យចប់មួយរឿងសិន ទើបព្រមទទួលថតទៀត ដោយសារតែនាងចង់មានពេលវេលាសម្រាក ដែលជាមូលហេតុធ្វើឲ្យ Bella Ranee បដិសេធមិនថតរឿង "Song Sanaeha" ។
សម្រាប់តារាសម្តែងប្រុសវិញត្រូវបានខាងផលិតកម្មបង្ហើបថាអាចជាលោក Alek Teeradetch ប៉ុន្តែនៅមិនទាន់ប្រាកដប្រជានៅឡើយទេ ។
គួរបញ្ជាក់ឲ្យដឹងថា ផលិតកម្ម Maker Group ដើមឡើយបានជ្រើសរើសតួសម្តែងប្រុសគឺលោក Ken Phupoom ប៉ុន្តែតារាប្រុសរូបនេះបែរជាបដិសេធទៅវិញ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate