ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីនាង Gubgib sumontip ដែលជាម្តាយវ័យក្មេងនិងមានកូនស្រីអាយុទើបតែ ៦ ខែ តែគួរឲ្យស្រលាញ់ដល់ ក ជាមួយនិងស្វាមីរបស់នាងដែលជាតារាចម្រៀងផងនិងតារាម៉ូដែលផងគឺលោក Bie kpn ។
មុនពេលរៀបការគេដឹងថា ស្វាមីភរិយាមួយគូក៏ស្រលាញ់គ្នាយ៉ាងខ្លាំងដែរ ក្នុងនាមជាសង្សារ ហើយពេលនេះក៏នៅតែស្រលាញ់គ្នាដូចដើម គ្រាន់តែបានចែករំលែកចិត្តស្រលាញ់ទៅកាន់មនុស្សម្នាក់ទៀតគឺកូនស្រី ដែលអ្នកណាៗក៏ក្នាញ់ក្រោយឃើញសាច់ស្អាតរបស់នាង ។
ប្តីប្រពន្ធមួយគូនេះខិតខំប្រឹងប្រែងធ្វើឲ្យរហូតសន្សំលុយបានទិញដីយ៉ាងធំទុកសម្រាប់ពួកគេទៅថ្ងៃអនាគតថែមទៀតផង ។ ជាងនេះទៅទៀតអ្នកទាំង ២ ត្រូវបានក្រុមអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ឡើយ ។
ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិងប៉ានិងកូនស្រីរបស់ប្រទេសថៃនេះវិញ អ្នកទាំង ២ ត្រូវបានតុបតែងខ្លួនដូចគ្នា ធ្វើឲ្យ Fans ចូលខមមិនដោយនិយាយថា ពេលតុបតែងខ្លួនចឹងទៅដូចតួស្អីក៏មិនដឹង ។ បើចង់ដឹងថា Bie kpn និងកូនស្រីសំណព្វចិត្តតុបតែងខ្លួន មានលក្ខណៈបែបណា សូមទៅទស្សនានៅខាងក្រោមទាំងអស់គ្នា បើសិនមានមតិយោបល់អី សូមខមមិនតាមសប្បាយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook