CamNews

តន្រ្តី 

«ទី​នេះ​កំពុង​​​មាន​​​មនុស្ស​​ខូច​ចិត្ត» ចេញ Teaser ហើយ អស្ចារ្យណាស់

(ភ្នំពេញ) ៖ បទដែលមានប្រជាប្រិយភាពសម្រាប់មិត្តយុវវ័យ និងជាបទ Original Song ទទួលបានការគាំទ្រយ៉ាងខ្លាំង «ទី​នេះ​កំពុង​មាន​មនុស្ស​ខូច​ចិត្ត» របស់​កញ្ញា អេដា និង និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ដោយ​លោក ហេង ពិទូ បានចេញឈុតខ្លី (Teaser) យប់​មិញ​ដោយ​ទទួល​បាន​ការ Like និង Views យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ជា​ពិសេស​គឺ​មហា​ជន​ជា​ច្រើន ចង់​ឃើញ​អ្នក​និពន្ធ​នៅ​តាមផលិតកម្មផ្សេងៗ យក​គំរូ​តាម​ដោយ​និពន្ធ​បទ Original Song​។

បទ «ទីនេះកំពុងមានមនុស្សខូចចិត្ត» បានសម្តែងដោយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាសម្តែង និងពិធីការនីប្រចាំទូរទស្សន៍ បាយ័ន។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​តារា​សម្តែង​ជា​ច្រើន​ទៀត សុទ្ធ​សឹងតែជាតារាល្បីប្រចាំកម្ពុជាផងដែរ។

អ្វីដែលធ្វើអ្នកគាំទ្រ មានការស្រឡាញ់បទនេះខ្លាំង ព្រោះតែបទនេះ ជាបទ Original Song និងមានអត្ថន័យមនោសញ្ចេតនាជ្រាលជ្រៅ ជា​ពិសេស​គឺ​ជា​ស្នា​ដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុង​ច្រៀង​ដោយ លោក ហេង ពិទូ។

អ្នកគាំទ្រមា្នក់ បានចេញមតិនៅលើ Facebook Page របស់លោក ហេង ពិទូ ថា​ ៖ ខ្ញុំនៅតែគាំទ្រលោក ហេង ពិទូ ជានិច្ច ដើម្បីឲ្យអ្នកនិពន្ធនានា នៅ​កម្ពុជា ងាក​មក​រក​ការ​និពន្ធ​បទ​ភ្លេង​ខ្លួន​ឯង​វិញ មិន​ចង់ឲ្យពួកគាត់ទៅចម្លង បទ​ពី​គេ​គ្រាន់​តែ​​ប្រែ​​សម្រួល​​អត្ថ​ន័យ​នោះ​ទេ។ អ្នក​​គាំ​​ទ្រ​​រូប​នេះ​បាន​បញ្ជាក់​ថា «នៅតែគាំទ្រ ពិទូ ជា​និច្ច​ដើម្បី​បដិវត្តន៍​បទ​ភ្លេង​ចម្លង​ពី​បរទេស សូម​ឲ្យ​អ្នកចំណងទាំងឡាយចេះខ្មាស់គេផង»

សូមបញ្ជាក់ថា បន្ទាប់ពីបទ «ទីនេះកំពុងមានមនុស្សខូចចិត្ត» បានចេញប្រហែងជាង ១ខែ ក៏លេចឡើងនូវបទថ្មីមួយទៀតរបស់ ឌីជេ អេដា មាន​​ចំ​ណង​​ជើង​​ថា «ភ្លើង» បទ​នេះ​ក៏​មាន​មហា​ជន​គាំទ្រ​ច្រើនផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: adda