CamNews

តារា 

តារា​ចម្រៀង Original Song កញ្ញា អេដា ត្រូវ​​នារី​​ម្នាក់​​រិះ​គន់​​ធ្ងន់ៗ រហូត​​ប្រើ​​ពាក្យ​​សុទ្ធ

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្រាប់តារាចម្រៀង Original Song កញ្ញា Adda មុននេះបន្តិច ត្រូវបាននារីម្នាក់ ធ្វើការរិះគន់ទៅលើរូបនាងខ្លាំងៗ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា ក្រោយពីបានក្លាយខ្លួន ទៅជាតារាល្បីឈ្មោះគួរសម នៅក្នុងវិស័យសិល្បៈមក កញ្ញា Adda កាន់តែវាយឬកខ្ពស់ខុសប្លែក កាលពីពេលមុនៗ ខណៈដែលកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាង នាពេលបច្ចុប្បន្ននេះ កំពុងតែកម្រើកឡើងខ្លាំង។


បណ្តាញសង្គមហ្វេសប៊ុក របស់នារីម្នាក់ ជាម្ចាស់ Accout Facebook ឈ្មោះថា Roxy Bella ដែលបានអះអាងខ្លួនថា ជាអ្នកគាំទ្រតារាចម្រៀង Adda មុននេះបន្តិច បានធ្វើរិះគន់យ៉ាងចាស់ដៃ លើតារាស្រីរូបនេះថា «ថ្ងៃនេះខ្ញុំមានរឿងចង់និយាយ ពីក្នុងចិត្ត ថ្ងៃមុនខ្ញុំបានទៅមើលកញ្ញា Adda ហៅថា ស្រីឫក ជាការ Concert ហើយពេលនោះ ខ្ញុំក៏បានថោកទាប ទៅសុំគេថត តែចុងក្រោយគេក៏ធ្វើចរិត ដាក់អ្នកគាំទ្ររបស់គេ ហើយខ្ញុំចង់ប្រាប់ថា អ្នកឯងហ្នឹងក៏ឫកម្ល៉េះ រាល់ថ្ងៃហ្នឹងស៊ីស្អី?»។

ម្ចាស់ Accout Facebook ឈ្មោះថា Roxy Bella ដដែលនេះ បានលើកឡើងទៀតថា «ហើយក៏សំបើមម្ល៉េះ ហើយចង់ប្រាប់ថា នាងទើបតែលេចក្បាលមកតើអី មិចក៏ឫកម៉េស កុំធ្វើចរិតអ៉ីចឹងទៀតណា ប្រយ័ត្នអស់អ្នកជេរ ហើយកុំភ្លេចថា នាងទើបលេចក្បាលមកទេណា ស្អប់ណាស់មនុស្សដូចនាង សមណាស់ពេលទៅមើល បានគប់ដុំថ្មតើ, យាប់ណាស់ អាមនុស្សភ្លេចធាតុដើម ហើយទៅរៀនធ្វើតារាម្ដងទៀតទៅ មីសំគីស!»។

ស្រដៀងគ្នានេះដែរ បន្ទាប់ពីមានការបញ្ចេញមតិរិះគន់ លើអតិចរិតឆ្មើងឆ្មៃ ពីសំណាក់ម្ចាស់ Accout Facebook ឈ្មោះថា Roxy Bella ចំពោះតារាចម្រៀង កញ្ញា Adda ដោយមិនសំចៃមាត់ ភ្លាមៗនោះ ស្រាប់តែមានម្ចាស់ Accout Facebook ម្នាក់ទៀតមានឈ្មោះថា Kadada Hong បានបញ្ចេញមតិ យល់ក្នុងន័យយល់ស្របថា «និយាយត្រូវ Roxy Bella បងស្រី! គេស្រឡាញ់ គេចូលចិត្ត គេគាំទ្រ បានគេទៅ តែលេងចរិតពេក ចង់ប្រាប់ថា ល្បីរាល់ថ្ងៃ ក៏ដោយសារមានអ្នកគាំទ្រដែរ កុំឫកពេក!»។

សូមបញ្ជាក់ថា នេះមិនមែនទើបជាលើកទី១ ឬជារឿងថ្មី សម្រាប់តារាស្រីនាង Adda នោះឡើយ ដែលធ្លាប់ទទួលរងនូវការរិះគន់ខ្លាំងៗ លើអត្តចរិត ព្រមជាមួយការប្រើពាក្យសម្តី មិនសមរម្យ ខណៈដែលកាលពីពេលថ្មីៗ កន្លងមកនេះ ក៏ធ្លាប់រងការរិះគន់លើបទ Original Song របស់នាងផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Adda