ថៃ ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ gossipstar បានឲ្យដឹងថា លោក Pope thanawat បានសុំឈ្មោះ LINE របស់នាង Pinky Savika ដើម្បីទាក់ទងគ្នាជាលក្ខណៈផ្ទាល់ខ្លួន ។
ក្នុងនោះផងដែរ តួឯកប្រុសក្នុងរឿង "បុព្វេសន្និវាស" បានបដិសេធជាមួយនឹងព័ត៌មាននេះថា ខ្លួនបានជួបជាមួយនិងអ្នកមេម៉ាយ សាច់ក្រអូបរូបនេះ នៅក្នុងព្រឹត្តិការណ៍មួយ បន្ទាប់មកក៏បានថតរូបជាមួយគ្នា ក្នុងនាមជាអ្នកសិល្បៈស្គាល់គ្នាធម្មតាៗ មិនបានព្យាយាមចែចង់ នាង Pinky Savika ដូចដែលបានចុះផ្សាយនោះទេ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
គួរបញ្ជាក់ឲ្យដឹងថា នាង Pinky Savika ទើបតែប្រកាសលែងលះគ្នាជាមួយនិងអតីតស្វាមីសេដ្ឋីរបស់នាងគឺ លោក Petch Itti Chawalittamrong កាលពីប៉ុន្មានខែមុននេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar