CamNews

តារា 

សម្តែងសមពេក!! អ្នកគាំទ្រចង់ឲ្យគូស្នេហ៍ពិតគឺ Weir និង Bella បែកគ្នា

ថៃ ៖ ទស្សនិកជនប្រហែលជាបានដឹងរួចមកហើយថា រឿង បុព្វេសន្និវាស ដែលសម្តែងដោយលោក Pope thanawat និងនាង Bella ranee ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថា ក្នុងនិងក្រៅប្រទេសនោះទេ ដូច្នេះហើយទើបមានហ្វេនជាច្រើនចង់ឲ្យតារាថៃទាំងពីរដួងនេះ ក្លាយជាគូស្នេហ៍ពិតប្រាកដ ។ 

ទទ្ទឹមនឹងនេះផងដែរ រឿងថ្មីរបស់លោក Weir sukollawat ជាមួយនិងនាង Chat Pariyachat ដែលមានចំណងជើងថា Sampatan Hua Jai ក៏កំពុងតែជាទីចាប់អារម្មណ៍របស់ទស្សនិកជនផងដែរ ដូច្នេះហើយទើប អ្នកគាំទ្រចង់ឲ្យអ្នកទាំងពីរស្រលាញ់គ្នាទាំងក្នុងនិងក្រៅឆាក ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា គូស្នេហ៍ពិតប្រាកដគឺលោក Weir sukollawat និងនាង Bella ranee បានត្រឹមបញ្ជាក់ថា អនាគតមើលមិនឃើញនោះទេ បើទោះបីជាពេលអ្នកគាំទ្រចង់ឲ្យពួកគេទៅស្រលាញ់ដៃគូរៀងៗខ្លួននៅក្នុងរឿងក៏ដោយចុះ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Weir sukollawat និងនាង Bella ranee បានចាប់ដៃគូស្រលាញ់គ្នាអស់រយៈពេលជិត ៦ ឆ្នាំមកហើយ ។ ហើយមួយរយៈពេលចុងក្រោយនេះ អ្នកទាំងពីរក៏បញ្ចេញមុខមាត់ជាមួយគ្នាជាសាធារណៈច្រើនជាងពេលទើបស្រលាញ់គ្នាដំបូងដែរ ៕







លោក Weir sukollawat និងនាង Chat Pariyachat ដែលជាគូស្នេហ៍ក្នុងរឿង Sampatan Hua Jai








លោក Pope thanawat និងនាង Bella ranee ដែលជាគូស្នេហ៍ក្នុងរឿង បុព្វេសន្និវាស

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Weir sukollawat Pope thanawat Bella ranee Chat Pariyachat