ភ្នំពេញ ៖ កាលពីម្សិលមិញនេះ ពិធីការនីរូបស្អាត និងអាចនិយាយបានច្រើនភាសានោះគឺ កញ្ញា ជឹមមី បានផុសរូបថតរបស់ខ្លួន កាលពីអាយុ ១៥ ឆ្នាំ កាលនៅរៀនវិទ្យាល័យ ឃើញថាធ្វើឲ្យហ្វេនផ្ទុះសំណើចខ្លាំងមែនទែន ។
នៅក្នុងនោះផងដែរ កញ្ញា ជឹមមី ក៏បានភ្ជាប់មកជាមួយនិងចំណងជើងថា "ហាហាហារកឃើញរូបថតកាលពីអាយុជាង១០ឆ្នាំ ។ កាលនៅជាសិស្សវិទ្យាល័យEESS នឹកសាលាដល់ហើយ។
ដឹងមិត្តភក្តិខ្ញុំកាលនឹងគាត់ហៅខ្ញុំថាម៉េចទេ? ទង់ព្រលឹង , ឃ្លោក , ស្រីភ្នែកកង់ឡាន។ ហាហាហហា" ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
យើងសង្កេតឃើញថា កាលនៅជំនាន់គឺម៉ូដសក់បែបនោះពិតជាពេញនិយមមែនទែន ប៉ុន្តែបើសិនប្រើក្នុងសម័យនេះវិញគឺពិបាកនិយាយបន្តិចហើយ ៕
ដោយ ៖ គន្ធា