CamNews

តារា 

ពិធីការនីស្រស់ស្អាត កញ្ញា ជីមមី ផ្ញើរសារមួយឃ្លា​ ជូនអ្នកចង់អាខោនហ្វេសប៊ុកម្នាក់

ភ្នំពេញ ៖ ដោយសារតែសម្បូរទៅដោយអាខោនក្លែងក្លាយច្រើនពេក ទើបធ្វើឲ្យតារាល្បីៗតែងតែភ័យខ្លាចនៅពេលដែលបង្កើតអាខោន ដោយដាក់រូបខ្លួនឯង និងធ្វើអ្វីមិនល្អ ដោយយកអាខោនទាំងនោះទេប្រើប្រាស់ ។ 

នៅក្នុងនោះផងដែរ ពិធីការនីស្រស់ស្អាត កញ្ញា ជីមមី ផ្ញើរសារមួយឃ្លា​ ជូនអ្នកចង់អាខោនហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា "Jimme Sim" ក្រោយពីបង្កើតអាខោននិងយករូបរបស់កញ្ញាទៅដាក់ថែមទៀតផង ។ 

ពិធីការនីនិយាយបានច្រើនភាសារូបនេះបានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដោយធ្វើការរៀបរាប់ថា "ជំរាបជាដំណឹង ចា ។ អាខោន jimme sim នេះមិនមែនជាអាខោនខ្ញុំទេ ហើយខ្ញុំក៏អត់ស្គាល់ម្ចាស់អាខោនដែរ និយាយរួមគឺថាជាអាខោន fake ដែលប្រើប្រាស់រូបថតខ្ញុំទៅប្រព្រឹត្តិរឿងផ្សេងៗដែលមិនសូវល្អ ខ្ញុំដឹងថាទោះនិយាយយ៉ាងណាស់ក៏គេមិនឈប់ fake ដែរ តែសង្ឃឹមថាអ្នកដែលត្រូវបានអាខោននេះរុកកួន មេត្តាកុំគិតថាជាខ្ញុំអី ព្រោះខ្ញុំមាន អាខោន jimmy meng នេះតែមួយគត់គ្មានអាខោនផ្សេងទេ សូមមេត្តាជ្រាប ។។។" ។ ដូច្នេះហើយសង្ឃឹមថា បងប្អូនដែលបានអានព័ត៌មាននេះហើយ សូមកុំយល់ច្រឡំចំពោះអាខោនក្លែងក្លាយដែលបានបង្កើតនោះ ព្រោះសមីខ្លួន (កញ្ញា ជីមមី) នឹងមិនទទួលខុសត្រូវអំពើមិនល្អណាមួយដែលកើតចេញពីអាខោននោះឡើយ ៕




ដោយ ៖​ គន្ធា