CamNews

តារា 

រួមការងារជាមួយគ្នាយូរហើយ នាង Bella មិនដែលនិយាយរកគ្នាជាមួយនិងតារាស្រីម្នាក់នេះ??

ថៃ ៖ ថ្មីៗនេះគេបានប្រទះឃើញនាង Bella Ranee និងនាង Margie Rasri មិនបាន follow គណនីអុិនស្រ្តាក្រាមទៅវិញទៅមកនោះទេ ដូច្នេះហើយទើបហ្វេនចង់ដឹងថា អ្នកទាំងពីរមានបញ្ហាអ្វីនឹងគ្នាដែរ ឬទេ ។ 

ក្នុងនោះផងដែរ តួឯកស្រីក្នុងរឿង "បុព្វេសន្និវាស" បានបញ្ជាក់ថា ខ្លួននិងនាង Margie Rasri តែងតែសួស្តីដាក់គ្នាទៅវិញទៅមក ពេលបានជួបគ្នាម្តងៗ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

តារាស្រីវ័យ ២៨ ឆ្នាំរូបនេះសង្កត់ធ្ងន់ទៀតថា ឈប់ផ្តោតលើការ follow គណនីអុិនស្រ្តាក្រាមទៀតទៅ ព្រោះអ្នកទាំងពីរពិតជាគ្មានបញ្ហាអ្វីនឹងគ្នាពិតមែន ។ 

គួរបញ្ជាក់ឲ្យដឹងទៀតថា នាង Bella Ranee និងនាង Margie Rasri ធ្លាប់សម្តែងរឿង Roy Marn ជាមួយគ្នា ហើយពេលនោះ Bella ជាមាន់ថ្មី ពោលគឺមិនទាន់ស្ទាត់ជាមួយនិងការសម្តែងនៅឡើយទេ ៕

នាង Bella Ranee


នាង Margie Rasri 


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Margie rasri Bella ranee