CamNews

ប្លែកៗ 

លោកយាយ អាយុ៧៣​ឆ្នាំ​ម្នាក់ លេង​ឈុត​ប៊ីគីនី​​​គួរឲ្យ​ភ្ញាក់​ផ្អើល ជា​មួយ​គូ​ស្នេហ៍​ វ័យ​៤៩​ឆ្នាំ

(អូស្រ្តាលី)៖ លោកយាយអាយុ៧៣ឆ្នាំម្នាក់ ធ្វើខ្លួនដូចជាមនុស្សពេញវ័យ ដោយគា​ត់មិនត្រឹមតែស្រឡាញ់កីឡា ប៉ុណ្ណោះទេ ប៉ុន្តែលោកយាយ ថែមទាំងមានស្នេហា ជាមួយបុរសវ័យក្មេង ជាងខ្លួនទៀតផង។

សារព័ត៌មាន DailyMailUK ចុះផ្សាយ ថា លោកយាយ Janice Lorraine រស់នៅក្នុងរដ្ឋ New South Wales គឺជាអ្នកចូលចិត្តលេងកីឡា វ័យចំណាស់ជាងគេបំផុត នៅប្រទេសអូស្ត្រាលី ដោយក្នុងមួយថ្ងៃ គាត់ហាត់ប្រាណបីម៉ោង និងបីថ្ងៃក្នុងមួយសប្តាហ៍ ហើយរយៈពេលបីថ្ងៃ ដែលលោកយាយចំណាយ ពេលហាត់ប្រាណនោះ គឺគាត់ដើរចំងាយ៨គីឡូម៉ែត្រ តែ​រយៈពេលមួយថ្ងៃប៉ុណ្ណោះ។

លោកយាយ Lorraine ចាប់ផ្តើមចំណាយពេលលេង កីឡានៅអាយុ៥៥ឆ្នាំ ហើយគាត់ពុំមានការខ្មាស់អៀនឡើយ ក្នុងឈុតសម្លៀកបំពាក់ បែបកីឡាដែលយុវវ័យ និយមស្លៀក មិនតែប៉ុណ្ណោះ គាត់ថែមទាំងមានមិត្តប្រុសម្នាក់ ដែលយល់ចិត្តទៀតផង គឺបុរសនោះមានអាយុ៤៩ឆ្នាំ ឈ្មោះ David Kendall ហើយអ្នកទាំងពីរ រស់នៅជាមួយគ្នារយៈពេល២៥ឆ្នាំ មកហើយ។ ការ​ស្លៀកពាក់ខុសវ័យ របស់លោកយាយ Lorraine បានធ្វើឲ្យមនុស្សមួយចំនួន និយាយថា ពួកគេហាក់ដូចខ្មាស់អៀន​ជំនួស ដែលឃើញស្ត្រីអាយុលើស៥០ឆ្នាំ ទៅហើយ ស្លៀកឈុតប៊ីគីនីបែបនេះ ទៅរួច៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី