CamNews

តារា 

ជាការពិតទេដែលថា តួប្រុសក្នុងរឿង "អ្នកលេងខោខ្លី" កំពុងមានស្នេហាជាមួយអ្នកមេម៉ាយ?

កំសាន្ត ៖ អ្នកមេម៉ាយ នាង Tangmo Pataritda និងលោក Nickkunatip ជាដៃគូសម្តែងនៅក្នុងរឿង "ព្រះសង្ឃចេះ ៤ជី" ត្រូវបានគេប្រទះឃើញថា អ្នកទាំងពីរស្និទ្ធស្នាលលើសពីមិត្តរួមការងារ ។ 

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតគឺ លោក Nickkunatip បានបង្ហោះរូបថតជាគូនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់លោកថែមទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយចុះ នាង Tangmo Pataritda បញ្ជាក់ថា ខ្លួននិងលោក Nickkunatip គ្រាន់តែជាមិត្តរួមការងារក្នុងវិស័យសិល្បៈ និងរាប់អានគ្នាដូចមិត្តទូទៅប៉ុណ្ណោះ ។ 

អ្នកមេម៉ាយសាច់សខ្ចី នាង Tangmo Pataritda ទៀតថា ការពិតទៅផ្ទះរបស់ពួកគេនៅក្បែរគ្នា ហើយអ្នកទាំងពីរក៏ទើបតែដឹងថ្មីៗនេះផងដែរ ៕






ប្រែសម្រួល ៖​ គន្ធា

ប្រភព ៖ gossipstar