CamNews

តារា 

នាង Tangmo Pataritda រះមុខមាត់សារជាថ្មី ក្រោយថតរូបសិចសុី យ៉ាងចាស់ដៃ

តារាថៃ ៖ តារាម៉ូដែលសាច់សខ្ចីរបស់ប្រទេសថៃ នាង Tangmo Pataritda ចាប់ផ្តើមស្តារកត្តិយស​និង មុខមាត់របស់ខ្លួនឡើងវិញ ក្រោយពីជួបនូវរឿងអាស្រូវជាច្រើន ដែលស្ទើរតែនឹងអស់លទ្ធភាពប្រឈមមុខជាមួយនឹងបញ្ហាទាំងនោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះធ្លាប់ខកចិត្ត និងអតីតស្វាមីរបស់នាង គឺលោក Tono ដែលជាតារាសម្តែងដ៍ស្រស់សង្ហាមួយរូប រហូតឈានដល់ដំណាក់កាលចែកផ្លូវគ្នាតែម្តង និងរឿងអាស្រូវជាច្រើនទៀត ស្ទើរតែធ្វើឲ្យនាងងើបមុខមិនរួច ។ 

បើនិយាយអំពីព័ត៌មានជាក់លាក់តាមរយៈគេហទំព័រផ្លូវការរបស់ kapook វិញបានឲ្យដឹងថា ទោះបីជាជួបបញ្ហាអាក្រក់ៗជាច្រើន នាង Tangmo Pataritda នៅតែអាចក្រោកឈរ និងចាប់ផ្តើមសារជាថ្មី ជាមួយនិងអ្វីៗគ្រប់យ៉ាងដែលថ្មីស្រឡាងសម្រាប់នាងតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាម៉ូដែលរូបនេះគឺជា តារាស្រីម្នាក់ដែលមានរូបរាងសិចសុីនិង មានពណ៍សម្បុរសខ្ចី​ ទើបធ្វើឲ្យទស្សនាវដ្តីដ៍ល្បីមួយដែលមានឈ្មោះថា Magazine Rush មានការចាប់អារម្មណ៍ ហើយក៍បានអញ្ជើញរូបនាងឲ្យថតជា Cover ឲ្យទស្សនាវដ្តីនេះ ដូច្នេះហើយទើបគេអាចសន្និដ្ឋានបានថា នាង Tangmo Pataritda ត្រូវបានរះមុខមាត់សារជាថ្មី ក្រោយថតរូបសិចសុី យ៉ាងចាស់ដៃ ឲ្យទស្សនាវដ្តីល្បីនេះ បូករួមទាំងរូបរាងសិចសុីរបស់នាងថែមទៀតផង ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook