ភ្នំពេញ៖ អំណាចនៃ ក្តីស្រឡាញ់ ដែលមិនអាច ដកថយបាន ពីព្រោះ ប្រាណ និងទឹកចិត្តបាន
ប្រគល់ ឲ្យបងអស់ហើយនោះ បើទោះបីអូនស្លាប់ ក៏ហ៊ានដែរ មិនខ្លាចនោះទេ។ ហេតុដូច្នេះ
ហើយទើបនារី កម្មការិនីកាត់ដេរម្នាក់ ដែលបាន ចំណាយពេលវេលា រាប់សិបខែ ចាកចេញ
ពីស្រុកកំណើត មកធ្វើការរោងចក្រ នៅភ្នំពេញបាន ដាច់ចិត្ត ធ្វើអត្តឃាត ដោយមិនគិត ដល់
ឡើយ ចំពោះគ្រួសារ និងបងប្អូនដែលនៅរស់ នៅឯស្រុក ហើយតែងតែគិតបារម្ភ គ្រប់ពេល
វេលានោះ ។
នារីវ័យ២០ឆ្នាំ និងធ្វើការរោងចក្រកាត់ដេរ ត្រូវបានមិត្តភក្តិរបស់នាង ប្រទះឃើញចងក និង
បង្អូច ស្លាប់កាល ពីវេលាម៉ោង ៦៖២០នាទីល្ងាចថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៣ ស្ថិតនៅ បន្ទប់ជួល
លេខ១៩ ផ្លូវលេខ ២០៣ ក្រុមទី៣ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ធ្វើឲ្យមាន
ការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅ កន្លែងកើតហេតុ។
សេចក្តីរាយការណ៍ ពីសាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ដែលចងក សម្លាប់
ខ្លួន ខាងលើនេះ មានឈ្មោះ យ៉ាន់ សេងហ៊ួរ អាយុ២០ឆ្នាំ មានស្រុកកំណើត នៅភូមិតាអី ឃុំ
បាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ហើយបច្ចុប្បន្ន ជាកម្មការិនីកាត់ដេរ។
សាក្សីបានបន្តថា មុនពេលកើតហេតុ នារីរងគ្រោះដែល ជួលផ្ទះ នៅជាមួយមិត្តភក្តិនោះ បាននៅ
តែម្នាក់ឯង ពីព្រោះមិត្តភក្តិបានចេញ ទៅក្រៅអស់ហើយ។ លុះដល់ម៉ោង កើតហេតុ នៅពេលមិត្ត
ភក្តិ ត្រឡប់មកវិញ ហើយចាក់ទ្វារចូលទៅ ស្រាប់តែឃើញ ជនរងគ្រោះ ចងក ដោយយកក្រមា
ចងនឹងបង្អូច ស្លាប់បាត់ទៅហើយ បើទោះបីជាមិត្តភក្តិ បានទៅជួយស្រាយ ក្រមា យ៉ាងណាក៏
ដោយ នោះ។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅ កន្លែងកើតហេតុ ហើយ
ធ្វើការ ត្រួតពិនិត្យ ដោយអះអាងថា ជនរងគ្រោះពិតជា ស្លាប់ដោយសារតែ អំពើអត្តឃាតមែន ។
សមត្ថកិច្ចបានបន្តថា ការធ្វើអត្តឃាត របស់ជនរងគ្រោះ គឺទាក់ទង និងវិបត្តិស្នេហា ដោយជនរង
គ្រោះ បានបន្សល់លិខិតមួយ ច្បាប់ ជូនសង្សារបស់ខ្លួន។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់
បាន បង្ហាញលិខិតស្នេហានោះទេ។
ក្រោយកើតហេតុ លោក ឡូ ភារម្យ នាយនគរបាល ប៉ុស្តិ៍បឹងទំពុន បានទាក់ទងទៅក្រុមគ្រួសារ
ដើម្បីមកទទួលយកសព ធ្វើបុណ្យ តាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល