ភ្នំពេញៈ បន្ទាប់ពីខ្សែភាពយន្ត រឿង “អ្នកមានគុណ” បានចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ ស៊ីធីអិន
មិនទាន់ចប់ស្រួលបួលផង ក៏មាន ពាក្យ ចចាមអារ៉ាម តពីមួយទៅមួយ មិនចេះចប់មិនចេះហើយថា
តារាសម្តែងតួឯកប្រុសស្រី ក្នុងរឿងនោះ ហាក់ដូចជាមា នទំនាក់ទំនង ផ្អែមល្ហែម ស្អិតល្មួតជាមួយ
គ្នា ខុសប្លែកពីមិត្តរួមអាជីពធម្មតា ។
តួឯកស្រីរូបស្រស់សោភា ដែលកំពុងតែចាប់ផ្តើមឡើងកូដ កញ្ញា មាន សូនីតា ក្នុងមួយរយៈពេលចុង
ក្រោយនេះ នាងដូចជា បង្ហាញពីរូបភាព ស្និទ្ធស្នាលជាមួយគ្នា ផ្អែមល្ហែមបែបគូស្នេហ៍ ជាមួយតួឯក
ប្រុសរាងស្តើង ខ្ពស់សង្ហា លោក ហូ នរៈមង្គល ហើយភាពស្និទ្ធស្នាល ចាប់ផ្តើមបង្កើន ភាពផ្អែមល្ហែម
ដូចទឹកឃ្មុំបានលេចឡើងក្រោយពីពួកគេ បានរួមដៃគ្នាសម្តែងរឿង “អ្នកមានគុណ”។ គេសង្កេតឃើញ
ពួកគេស្រឡាញ់គ្នា ឧស្សាហ៍ទៅណាមកណា ជាមួយគ្នា មិនដាច់ រហូតធ្វើឲ្យទស្សនិកជនមួយចំនួន
គិតថាពួកគេជាគូស្នេហ៍ទាំងក្នុង និងក្រៅសាច់រឿង ។
តួឯកស្រីតួឯកប្រុស ដែលកំពុងតែមាន ឈ្មោះបោះសំឡេង តាមរយៈរឿង “អ្នកមានគុណ” ដោយនៅ
ក្នុងរឿងនោះ មានឈុតមួយចំនួន គេតម្រូវឲ្យតួឯកស្រីតួឯកប្រុស មានការឈ្លោះប្រកែកគ្នាខ្លះៗ ប៉ុន្តែ
បើសិនជាយើង សង្កេតមើលជីវិត ឯកជនរបស់ពួកគេ ឃើញថា ដូចជា មានការយល់ចិត្តថ្លើមគ្នា ស៊ី
ជម្រៅខ្លាំងណាស់ និងបណ្តើរគ្នាញឹកញាប់ ចូលរួមកម្មវិធីផ្សេង ។
តាមរយៈរូបថត ជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ក្នុង Account
របស់កញ្ញា មាន សូនីតា រហូតធ្វើឲ្យទស្សនិកជន និងក្រុមអ្នកគាំទ្រនាងជាច្រើន មានការងឿងឆ្ងល់
និង ចោទជាសំណួរថា ពួកគេមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយគ្នាតាំងពីពេលណាទេ ?
LookingTODAY មិនទាន់អាចទាក់ទង កញ្ញា មាន សូនីតា បានទេ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣
នេះ ដោយសារលេខទូរស័ព្ទ ដែលនាងធ្លាប់ ប្រើមិនអាចទាក់ទងបាន ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល