CamNews

តារា 

រាជនីក្រមា កញ្ញា មាន សូនីតា ចង់មានគូនឹងគេ??

ភ្នំពេញ​ ៖ ស្របពេលមិត្តនៅក្នុងវិស័យសិល្បៈ អ្នកនាង គង់ ចន្ទស្រីមុំ អ្នកនាង សុខ សុមោវត្តី លោក ជា សុវណ្ណរិទ្ធ និងតារាល្បីៗផ្សេងជាច្រើនដួងទៀត មានកូន ១ ឬ ២ នាក់អស់ទៅហើយ ប៉ុន្តែកញ្ញា មាន សូនីតា ហាក់ត្អូញត្អែរ ចង់មានគូនឹងគេ ។​

កាលពីថ្ងៃទី ០៩ ខែកក្កដា ម្សិលមិញនេះ កញ្ញា មាន សូនីតា បានទៅសួរសុខទុក្ខអ្នកនាង គង់ ចន្ទស្រីមុំ ទើបតែសម្រាលកូនថ្មីៗ ហើយថែមទាំងបង្ហោះរូបថតជាមួយនិងកូនស្រីរបស់នាង គង់ ចន្ទស្រីមុំ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ថ្ងៃណាមានមួយនឹងគេ ទៅ ហាហា" ។ ក្រោយបានឃើញសារបែបនេះហើយ ក៏មានហ្វេនជាច្រើនបានចូលខមមិន និងចង់ឲ្យអាយដលរបស់ខ្លួនមានគូនឹងគេឆាប់ៗនេះ ៕

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!



ដោយ ៖ គន្ធា


Tags: Mean sonita