CamNews

តារា 

នារីម្នាក់ដែលអះអាងថា ជាប្អូនស្រីបង្កើត ហុិន ចាន់នីរត្ន័ ក្តៅក្រហាយទាំងព្រលឹមជាមួយនឹង....

ភ្នំពេញ ៖ មុននេះបន្តិចគណនីហ្វេសប៊ុកឈ្មោះ Bee Yury ដែលអះអាងថាខ្លួនឯងគឺជាប្អូនស្រីបង្កើតរបស់ តារាសម្តែង ព្រមទាំងជាពិធីការនីល្បីឈ្មោះ កញ្ញា ហុិន ចាន់នីរត្ន័ បានបង្ហោះសារក្តៅក្រហាយ ជាមួយនឹងអ្នកបញ្ចេញមតិមិនសមរម្យរវាងរឿងគ្រួសាររបស់កញ្ញា​និងបងស្រី ដោយលើកឡើងថា "ខ្ញុំអត់ដឹងថាបងស្រី ហេីយនឹងប្អូនស្រីម្នាក់នឹងស្គាល់ខ្ញុំ រឺ ក៏ខឹងខ្ញុំតាំពីពេលណាទេ ធ្វេីអោយខ្ញុំក្តៅទាំងព្រឹកម៉ង
ហេីយតាំងពីចេះលេងមកមិនដែលជួបរឿងចឹង មិនដែលឃេីញសម្តី ចឹងទេ រឿងគ្រួសាររបស់ញ៉ុមសោះអ្នកឯងយាយមកអីក៏ទ្បូយមេស??"



គណនីហ្វេសប៊ុកឈ្មោះ Bee Yury បន្តទៀតថា "បេីញ៉ុមធ្វេីចឹងទៅខុស បងស្រី ហេីយនឹងប្អូនស្រីអាចពន្យល់ញ៉ុមតាមគំនិតថ្លៃថ្លូបានមិនមែនយកកំហឹងមកនិយាយបញ្ចេញយោបល់ចឹងទេ អ្នកដឹងរឿងគ្រួសារញ៉ុមច្បាស់មេស បេីខ្ញុំធ្វេីខុសអ្នកអាចពន្យល់រឿងអីផ្សេងបានតាមិនមែនចេញមកជេរគេ ជេរឯងទេ ហេីយប្អូនម្នាក់ទៀននៅក្មេងណាស់ ឈ្មោះរបស់អូនសមណឹងអូនណាស់ 
បងស្រីវិញមុខបងស្អាត សុភាព តែសម្តីនិយាយមកដូចមនុស្សអត់វិញ្ញា ពាក្យពន្យល់មានច្រេីនណាស់កុំយកសម្តីចឹងមកនិយាយអីបងស្រី" ។ 

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះ គណនីហ្វេសប៊ុកឈ្មោះ Bee Yury ដែលទើបតែអះអាងថា ខ្លួនឯងគឺជាប្អូនស្រីបង្កើតរបស់កញ្ញា ហុិន ចាន់នីរត្ន័ ប៉ុន្តែបែរជាត្រូវកញ្ញាចេញមុខបដិសេធចំពោះរឿងនេះផងដែរ ៕







ដោយ ៖ គន្ធា


Tags: Hin Channiroth Bee Yury