CamNews

តារា 

ជាការពិតដែរទេថា ហុិន ច័ន្ទនីរ័ត្ន ធ្វើពើជាមិនទទួលស្គាល់ ក្រុមគ្រួសារនិងបងប្អូនបង្កើតខ្លួនឯង?

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ តារាសម្តែងស្រី កញ្ញា ហុិន ច័ន្ទនីរ័ត្ន ត្រូវបានគណនីហ្វេសប៊ុកមួយមានឈ្មោះថា "Bee Yury" បានធ្វើការទម្លាយថា កញ្ញាមិនហ៊ានទទួលស្គាល់ សូម្បីតែក្រុមគ្រួសារខ្លួនឯង ។ 

នៅក្នុងនោះផងដែរ គណនីហ្វេសប៊ុកឈ្មោះ "Bee Yury" បានលើកឡើងថា "តាំងពីប្អូនមិនទាន់ដឹងអីរហូតដល់ប្អូនឈរថតជាមួយហេីយនៅតែមិនដឹងកាពិត តេីបងស្រីគេគ្រប់រូបគេធ្វេីអញ្ចឹងដាក់ បងប្អូន ម៉ាក់ ប៉ាចឹងដែរអត់? រឺក៏មានតែបងស្រីខ្ញុំទេដែលមិនហ៊ានទទួលស្គាល់ក្រុមគ្រួសារខ្លួនឯង ? ខ្លាចគេដឹងកាពិតធ្វេីអី មុនក្រោយគេគង់តែដឹងទេ កុំដល់ពេលដែលហួសពេលហេីយទេីបមកនិយាយថាស្តាយក្រោយ ប្អូនស្គាល់បង តែបងមិនស្គាល់ប្អូន យេីងបែកគ្នារយះពេលយូរហេីយ តែគង់ថ្ងែណាមួយវានឹងលាតត្រដាងកាពិតហេីយ គ្រាន់តែយូរ នឹងឆាប់" ។ 

ទោះបីជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់បានឃើញតារាសម្តែងស្រីរូបនេះ ចេញមុខបកស្រាយចំពោះរឿងនេះថា តើវាគឺជាការពិត ឬ​យ៉ាងណានៅឡើយទេ ៕






ដោយ ៖ គន្ធា


Tags: Hin Channiroth Bee Yury