CamNews

តន្រ្តី 

ទស្សនាវីដេអូ បាញ់បោះទាត់ធាក់ ដែលធ្វើអោយអ្នក ទស្សនាមានអារម្មណ៍ថា ដូចកំពុងនៅក្នុងវីដេអូ

ការថតវីដេអូ មួយគេ តែងតែមាន អ្នកចាំថត សកម្មភាព សំដែងរបស់ តារាសំដែង នោះដើម្បីអោយ យើងបានឃើញ សកម្មភាព និងកាយវិការ របស់អ្នក សំដែង ទាំងស្រុង ។ តែវីដេអូ ខាងក្រោមនេះ ត្រូវបានគេ ចាប់អារម្មណ៍ ជាខ្លាំង ដោយសារតែ បច្ចេកទេស នៃការថតថ្មី នេះពិតជា ប្លែកខ្លាំងដែល យើងមិនដែល ជួបពីមុនមកឡើយ ។ នៅក្នុងវីដេអូ នេះយើង ឃើញថា កាមេរ៉ា គឺជាភ្នែករបស់ តួឯក នៃវីដេអូ នេះតែម្តង ដោយយើងឃើញ តែដៃនិង ទិដ្ឋភាព ខាងមុខប៉ុណ្ណោះ ។ វីដេអូបែបនេះ យើង ហៅជាភាសា អង់គ្លេសថា First Person ។ នៅពេលដែល ទស្សនិកជន បានមើលវីដេអូនេះ ធ្វើអោយ ទស្សនិកជន មានអារម្មណ៍ថា ខ្លួនជាអ្នក កំពុងដើរតួ ដូចច្នោះដែរ ។ វីដេអូនេះ ត្រូវបាន គេដាក់ចូល ក្នុង Youtube កាលពីថ្ងៃទី ១៨ មិនា ២០១៣ រហូតមកដល់ ពេលនេះ ទទួលបាន ចំនួនអ្នក ទស្សនា ១៩ លានដងទៅហើយ ។ ចង់ដឹងថា វីដេអូនេះ ប្លែកយ៉ាងណា យើងទៅទស្សនា ទាំងអស់គ្នា ៕


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: video strange music video first person bitting elbow