CamNews

ព័ត៌មានជាតិ 

កម្លាំងទ័ពកម្ពុជា ជាប់ចំណាត់ថ្នាក់លេខប៉ុន្មាន ក្នុងពិភពលោក និងអាស៊ីអាគ្នេយ៍?

កាលពីខែ មេសាកន្លង គេហទំព័រ globalfirepower.com បានប្រកាសចេញនូវបញ្ជីចំណាត់ថ្នាក់ និងបណ្ដាទិន្នន័យទាក់ទិននឹងកម្លាំងទ័ពរបស់ប្រទេសចំនួន ១០៦ ក្នុងពិភពលោក ក្នុងនោះ កម្ពុជា
ឈរនៅលើលំដាប់លេខរាងទី ៨៤។

ទំព័រ Business Insider របស់អាមេរិក បានបញ្ចេញនូវបញ្ជីចំណាត់ថ្នាក់ស្ដីពីប្រទេសចំនួន ៣៩
ដែលមានកម្លាំងទ័ព ខ្លាំងបំផុត ក្នុងពិភពលោក ដោយយោងទៅលើតួលេខ Global Firepower
Index (តួលេខស្ដីពីកម្លាំងទ័ពទូទាំងពិភពលោក ដែលហៅកាត់ថា GFI) នៅលើគេហទំព័រ
globalfirepower.com ។ កាលពីខែ មេសាកន្លង គេហទំព័រនេះ បានប្រកាសនូវបញ្ជីចំណាត់ថ្នាក់ និងបណ្ដាទិន្នន័យទាក់ទិននឹងកម្លាំងទ័ពរបស់ប្រទេសចំនួន ១០៦ ក្នុងពិភពលោក ក្នុងនោះ
កម្ពុជា ឈរនៅលើលំដាប់លេខរាងទី ៨៤។

យោងតាមវិធីគិតរបស់ Global Firepower បណ្ដាតួលេខ ត្រូវបានគិតចេញជាពិន្ទុ(PwrIndx) ។
ពិន្ទុ “PwrIndx” ដែលល្អបំផុត គឺ 0,0000 ដែលត្រូវបានវាយតម្លៃដោយយោងទៅលើកត្តាចំនួន
៥០ ដូចជា កត្តាទាក់ទិននឹងធនធានធម្មជាតិ ហិរញ្ញវត្ថុ កម្លាំងទ័ពជើងទឹក ចំនួនប្រជាជន និង
ភ័ស្ដុភារ ។ល។

ប៉ុន្ដែ បណ្ដាកត្តាធំៗ ដូចជា អាវុធនុយក្លេអែរ ឬកាំជ្រួចផ្លោងឆ្លងទ្វីបជាដើម ថ្វីបើត្រូវបានគេលើក
ឡើង ប៉ុន្ដែមិនត្រូវបានគិតជាពិន្ទុក្នុងតារាង Global Firepower នោះទេ។ មូលហេតុគឺដើម្បីធ្វើឱ្យ
មានតុល្យភាពក្នុងការប្រៀបធៀប រវាងប្រទេសតូច ប៉ុន្ដែមានបច្ចេកវិទ្យាទំនើបៗ ជាមួយប្រទេស
ធំ ប៉ុន្ដែមិនចំណាយច្រើនទៅលើវិស័យការពារជាតិ។

យោងទៅលើលក្ខណៈវិនិច្ឆ័យ ចំនួន ៥០ ដែលបានមកពី CIA និងបណ្ដារបាយការណ៍សារ
ព័ត៌មាន គេហទំព័រ Global Firepower វាយតម្លៃថា អាមេរិក គឺជាប្រទេសនាំមុខគេ ក្នុងវិស័យ
ការពារជាតិ ដោយមានពិន្ទុ “PwrIndx” ០,២២០៨។ បន្ទាប់មកគឺប្រទេស រុស្ស៊ី ជាប់លេខ ២
(ពិន្ទុ“PwrIndx” ០,២៣៥៥) និងទី ៣ គឺចិន ដែលមានពិន្ទុ “PwrIndx” គឺ ០,២៥៩៤។ បណ្ដាប្រទេស
ចាប់បីលេខ ៤ ដល់លេខ ១០ រួមមាន ឥណ្ឌា អង់គ្លេស បារាំង អាល្លឺម៉ង់ ទួរគី កូរ៉េខាងត្បូង និង
ជប៉ុន។

ចំណែកតំបន់អាស៊ានវិញ ប្រទេស កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៨៤ ក្នុងពិភពលោក ដោយ
មានពិន្ទុ ២,៥៧៩៨ គឺឈរនៅលើប្រទេសឡាវ ក្នុងតំបន់អាស៊ាន។ ប្រទេស ឥណ្ឌូនេស៊ី ជាប់
លេខ ១៩ , វៀតណាម លេខ ២៣ , ថៃ លេខ ២៤, ហ្វីលីពីន លេខ ៣៧, ម៉ាឡេស៊ី លេខ ៣៨ ,
សឹង្ហបុរី ៤៤ និងប្រទេសឡាវ ជាប់លេខ ១០២។

ដោយឡែក បើគេគិតតែក្នុងតំបន់អាស៊ីអាគ្នេយ៍ គេឃើញថា ប្រទេសដែលនាំមុខគេក្នុងវិស័យ
យោធា គឺ ឥណ្ឌូនេស៊ី បន្ទាប់មកគឺ វៀតណាម ចំណែកថៃជាប់លេខ ៣ ប្រទេសហ្វីលីពីន ជាប់
លេខ ៤ ប្រទេសម៉ាឡេស៊ីលេខ ៥ ប្រទេសសឹង្ហបុរីជាប់លេខ ៦ ចុងក្រោយគឺកម្ពុជា លេខ ៧
ប្រទេសឡាវ លេខ ៨។ ប្រទេសព្រុយណេ និងភូមា មិនត្រូវបានប្រភពព័ត៌មានលើកឡើងនោះ
ទេ។

រីឯ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានសរុប ២៨ ប្រទេស ត្រូវបាននាំមុខដោយរុស្ស៊ី ចិន ឥណ្ឌា។
ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ កម្ពុជា ជាប់លេខទី ២៥ ឈរនៅពីលើប្រទេស ញូវស៊ីឡែន ស្រី
ឡាំងកា និងឡាវ។

ប្រភពព័ត៌មានបន្ថែមថា នេះគ្រាន់តែជាទិន្នន័យមួយដែលមិនអាចយកជាការបាន ១០០% នោះទេ គឺវាគ្រាន់តែជាព័ត៌មានសម្រាប់ថ្លឹងថ្លែងទៅនឹងភាពជាក់ស្ដែងប៉ុណ្ណោះ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Globalfirepower/Business Insider


Tags: firepower Cambodia military rank global