CamNews

តារា 

រូបថតជាច្រើនសន្លឹកដែលឲ្យអ្នកនៅលីវច្រណែន តារាថៃមួយគូនៅលើកោះ ហុកកាយដូ!

ព័ត៌មានកំសាន្ត ៖ កោះហុកកាយដូ (hokkaido) ដែលមានទីតាំងនៅក្នុងប្រទេសជប៉ុន ដែលភាគច្រើននៃភ្ញៀវទេសចរណ៍និយមទៅលេងនិងបន់ស្រន់សូមឲ្យបំណងប្រាថ្នាបានសម្រេច ដូចជាឈុតឆាកមួយនៅក្នុងរឿង "One day" ហើយបំណងនឹងក្លាយជាការពិតមែន ។ 

គេសង្កេតឃើញថា ភាគច្រើននៃតារាថៃតែងតែងនាំគ្នាទៅលេងនៅទីនោះ រីឯអ្នកខ្លះទៀតក៏ឆ្លៀតឱកាសក្នុងថ្ងៃឆ្លងឆ្នាំជាមួយនិងគ្រួសារ ជាពិសេសអ្នកមានគូតែម្តង​ ក៏ផ្សងសូមឲ្យជួបគ្នាគ្រប់ៗជាតិ និងស្រលាញ់ចាស់ស្លាប់ ។ 

នៅក្នុងនោះយើងក៏បានឃើញគូស្នេហ៍មួយគូ ដែលតួឯកប្រុសស្រីក្នុងរឿង "ស្នេហារវើរវាយ" គឺនាង warattaya និងកំលោះសង្ហាលោក puttichai ។ អ្នកទាំង ២ ក៏ជាគូស្នេហ៏ដែលល្បីឈ្មោះមិនចាញ់នាង Kimberly នាង Yaya លោក Mark prin និង លោក Nadech ប៉ុន្មានទេ​ ។ អ្វីដែលកាន់តែពិសេសគឺពួកគេទទួលបានការពេញចិត្តនិងគាំទ្រឲ្យស្រលាញ់ពីគ្រួសារទាំងសងខាងទៀតផង ។ 

បើចង់ដឹងថា ពួកគេផ្អែមល្អែមជាមួយនឹងគ្នាដល់កំរិតណា មានតែទៅទស្សនារូបថតជាច្រើនសន្លឹករបស់តារាល្បីទាំង ២ ដួងនេះនៅខាងក្រោមទាំងអស់គ្នា ៕















ដោយ ៖ គន្ធា


ប្រភព ៖ IG