CamNews

តារា 

មិនគួរឲ្យជឿ! ថាស្នេហារបស់តារាល្បីៗទាំង ២ នេះ ប្រែក្លាយជា....

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ក្នុងរឿងទីបំផុតក៏បានក្លាយជាគូស្នេហ៍ពិតប្រាកដ ដោយសារតែចិត្តស្រលាញ់ អារម្មណ៍ និងនិស្ស័យបានផ្តល់ឲ្យពួកគាត់ ព្រមទាំងភាពជិតស្និទ្ធផងដែរ ទើបធ្វើឲ្យតារាទាំង ២ ដួងនេះចាប់ដៃគ្នាបង្កើតជាស្នេហាផ្អែមល្អែមបាន ។ 

តារាសម្តែងរាងខ្ពស់ស្រលៈនាង warattaya និងបុរសសង្ហាមុខមាត់គួរឲ្យស្រលាញ់ លោក puttichai បានសង្កេតឃើញគ្នាម្តងបន្តិចៗរហូតបង្កើតឲ្យមានចិត្តស្រលាញ់កើតឡើង ។ ស្នេហារបស់តារាល្បី ២ ដួងនេះពិតជាធ្វើឲ្យមហាជនពេញចិត្ត និងកាន់តែគាំទ្រពេញទំហឹងខ្លាំងឡើងៗ ខណៈពេលដែលស្នេហារបស់អ្នកទាំងផ្អែមល្អែមយ៉ាងនេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា  សឹងតែមិនគួរឲ្យជឿថាស្នេហារបស់តារាល្បីៗទាំង ២ នេះ ប្រែក្លាយជាស្នេហាដែលមានភាពរឹងមាំ​ និងជ្រាលជ្រៅដល់ថ្នាក់នឹងសោះ ពិតជាធ្វើឲ្យមហាជនកោតសរសើរចំពោះស្នេហាយូរអង្វែងនេះយ៉ាងពិតប្រាកដមែន ហើយក៏ជូនពរឲ្យនាង warattaya និងលោក puttichai ស្រលាញ់គ្នាបែបនេះរហូតទៅ ៕







 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖​ gossipstar