ថៃ ៖ នាង Bua Nalinthip បង្ហាញអារម្មណ៍នៅពេលដែលមានជនជាតិកូរ៉េជាហ្វេន បន្ទាប់ពីរឿង "Tra Barb See Chompoo" បានចាក់បញ្ចាំងជាផ្លូវការនៅលើកញ្ចាក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ។
ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់នៅពេលទៅដល់ប្រទេសកូរ៉េ ហើយស្រាប់តែមានហ្វេនៗមកហៅខ្ញុំថា Kiew ដែលជាឈ្មោះរបស់ខ្ញុំនៅក្នុងរឿង "Tra Barb See Chompoo" ។ ជាការពិតណាស់ខ្ញុំត្រេកអរមែនទែននៅពេលដែលមានជនជាតិផ្សេងចូលចិត្តតាមដានរឿងថៃដែរ ជាកត្តិយសណាស់ដែលមានអ្នកគាំទ្រជាជនជាតិដទៃបែបនេះ ។ Bua Nalinthip បញ្ជាក់ ។
Bua Nalinthip បន្ថែមទៀតថា ខ្ញុំពិតជាចង់ដឹងមែនទែនថា តើហ្វេនជនជាតិកូរ៉េតាមដានរឿងភាគរបស់ខ្ញុំតាមយូធូប ឬអ្វីផ្សេង តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំពិតជាចង់អរគុណចំពោះការគាំទ្រមួយនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook