CamNews

តារា 

ស្រីស្អាត Bua Nalinthip មិនទាន់ចង់មានស្នេហាព្រោះខ្លាចប៉ះពាល់ដល់រឿងមួយ

ថៃ ​៖ នាង Bua Nalinthip គឺជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់ បន្ទាប់ពីបង្ហាញខ្លួនក្នុងរឿង "Tra Barb See Chompoo" ។ ទទ្ទឹមនឹងនេះផងដែរ ស្រីស្អាតរូបនេះក៏បានបើកបង្ហាញរឿងបេះដូង នៅក្នុងកិច្ចសម្ភាស៍នាពេលថ្មីៗនេះផងដែរ ។ 

៉៉"ខ្ញុំមានរឿងភាគពីរប៉ុន្តែរឿងមួយគឺថតចប់ហើយុំ ខ្ញុំកំពុងបន្តថតរឿងថ្មី។ ចំពោះរឿងបេះដូងវិញ នៅលីវជាយូរណាស់មកហើយ ខ្ញុំបាននិយាយជាមួយមនុស្សម្នាក់យ៉ាងពិសេស ប៉ុន្តែយើងពីរនាក់នៅមិនទាន់ក្លាយជាគូស្នេហ៍ជាផ្លូវការនៅឡើយទេ" ។ នាង Bua Nalinthip ឆ្លើយប្រាប់អ្នកកាសែត ។ 

តារាថៃនាង Bua Nalinthip បញ្ជាក់ទៀតថា "មានមនុស្សម្នាក់ប្រាប់ខ្ញុំ ពួកយើងនឹងជោគជ័យគ្រប់យ៉ាងដែលយើងបានធ្វើប្រសិនបើពួកយើងនៅលីវ។ ជាការពិតណាស់ វាពិតជាមានន័យបែបនោះពិតមែន។ នៅពេលដែលពួកយើងមានមិត្តប្រុស វាគឺមិនមែនជារឿងល្អនោះទេ ប្រសិនបើពួកយើងផ្តោតលើការងារច្រើនជាងគាត់នោះ។ ហើយពេលនេះគឺជាពេលដែលប្រសើរបំផុតសម្រាប់ផ្តោតលើការងាររបស់ខ្ញុំឲ្យបានពេញទី" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate