CamNews

តារា 

តារាល្បីមួយទាំងមូល នាង Anne Thongprasom បែរជាជួបរឿងហួសចិត្តបែបនេះទៅវិញ

ថៃ ៖ ប៉ុន្មានថ្ងៃមុននេះ កំពូលតារាសម្តែងនិងជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះម្នាក់ គឺនាង Anne Thongprasom បានបង្ហោះរូបថតដោយភ្ជាប់មកជាមួយនិងចំណងជើងដ៏សែនហួសចិត្តមួយ ជាមួយនិងមិត្តរបស់នាង ក្រោយត្រូវអ្នករត់តាក់សុី បោះបង់ចោល ពាក់កណ្តាលផ្លូវ ។ 

យោងតាមការបង្ហោះរបស់តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានលើកឡើងថា "អ្នករត់តាក់សុីបានទុកពួកយើងនៅពាក់កណ្តាលផ្លូវ ដូច្នេះហើយទើប Anne Thongprasom បានថតរូបនៅតាមផ្លូវ ជាមួយនិងគំនូរស្អាតៗបែបនេះ។ ហុឹមមមម ថ្ងៃនេះប្រហែលមិនមែនជាថ្ងៃដែលអំណោយផ្លូវដល់ខ្ញុំទេ ព្រោះមិនបានទៅដល់កន្លែងដែលខ្ញុំចង់ទស្សនា" ។

ក្រោយបានឃើញការបង្ហោះរបស់តារាស្រីរូបនេះហើយ មានអ្នកគាំទ្រមួយចំនួនបានបង្អាប់លេងជាមួយនឹងតួស្រីក្នុងរឿង "៣៦៥ ថ្ងៃនៃក្តីស្រលាញ់" ថា តារាល្បីមួយទាំងមូល នាង Anne Thongprasom បែរជាជួបរឿងហួសចិត្តបែបនេះទៅវិញ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Anne Thongprasom