CamNews

តារា 

HyunA បង្ហាញក្បាច់រាំសិចស៊ី ត្រៀមចេញបទថ្មីទៀតហើយ? (មានវីដេអូ)

ទស្សនិកជន ពិតជាធ្លាប់បានស្គាល់ហើយ ពីតារាចំរៀង ចូលចិត្តលេងស្ទីល សំលៀកបំពាក់
និងក្បាច់រាំសិចស៊ី HyunA សមាជិកក្រុមចំរៀងស្រី 4minute ។ HyunA នាងតែងតែជាអ្នករាំ
នៅខាងមុខជានិច្ច ពេលចូលមកដល់ក្បាច់សិចស៊ី របស់ក្រុមម្តងៗ ។ ចំណែកដល់ពេលបទ
ច្រៀងទោលរបស់នាងវិញ នាងមិនដែលចោលសំលៀកបំពាក់បែបសិចស៊ី និងក្បាច់រាំស្រើប
ស្រាលរបស់នាងឡើយ ។



ថ្មីៗនេះ HyunA បានបង្ហោះវីដេអូខ្លីចំនួន ២ ដែលបង្ហាញពីការហាត់រាំ របស់នាង ។ នៅក្នុង
វីដេអូយើងឃើញនាង រាំយ៉ាងទន់និងរស់រវើក ដែលធ្វើអោយយើងទស្សនាហើយ ត្រូវតែ
សរសើរតែម្តង ។ ជាមួយនិងវីដេអូហាត់រាំថ្មីនេះ ទស្សនិកជនបានទស្សទាយថា ប្រហែលជា
នាងកំពុង ត្រៀមចេញបទចំរៀងថ្មីទៀតហើយមើលទៅ ។

គួរបញ្ជាក់ផងដែរថា ក្រុមចំរៀង 4Minute របស់នាងទើបតែបញ្ចេញ Album ថ្មីហើយទទួល
បានការគាំទ្រយ៉ាងអស្ចារ្យ ៕


ព័ត៌មានកំសាន្តផ្សេងៗ ដ៏សំបូរបែបទូទាំងពិភពលោកដែលអ្នកអាចចូលចិត្ត ៖
-រឿងពិតទាំង ១០ ដែលអ្នកមិនដែលដឹង ពីតារា KPOP
-ក្រលេកមើល តារាចំរៀងស្រី KPOP ដែលស្អាតដោយមិនប្រើ MAKE UP
-បណ្តាវីដេអូចំរៀងរបស់ KPOP ដែលចូលចិត្ត គ្រវីគូទ
-HOT BOY ប្រចាំពិភព KPOP ដែលជាតារាចំរៀង RAP 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: 4minute star singer kpop new music video hyuna