CamNews

ព័ត៌មានជាតិ 

ផឹកស៊ី រួចដើរចេញពីផ្ទះ បានបន្តិច ត្រូវជនដៃដល់ ចាក់ ១កាំបិតស្លាប់

ភ្នំពេញៈ យុវជនម្នាក់ បានស្រែហៅឲ្យគេជួយនៅខាងមុខផ្ទះ រួចហើយដួលដាច់ខ្យល់
ស្លាប់តែម្តងទៅ បន្ទាប់ពីយុវជនរូបនេះ រួមនឹងមិត្តភក្តិ៤នាក់ ផឹកស៊ីនៅ   ផ្ទះជួលគេរួច
ហើយ ក៏ដើរទៅក្លិនម្នាក់ឯងដើម្បីកំសាន្តលេង ប៉ុន្តែ ខណៈដើរចេញពីផ្ទះបានបន្តិច ក៏
ជួបនឹងជនដៃដល់ពីរនាក់ ពេលនោះមិនដឹងជាមានរឿងអ្វី ស្រាប់តែជនដៃដល់ទាំងពីរ
បានស្ទុះមកប្រតាយប្រតប់ ជាមួយជនរងគ្រោះ និងចាក់ជនរងគ្រោះមួយកាំបិត ចំលើ
ដោះខាងស្តាំ រួចហើយក៏រត់គេចខ្លួន បាត់ចំណែកឯជនរងគ្រោះ រត់ត្រឡប់ទៅផ្ទះជួល
វិញ ដល់ខាងមុខផ្ទះ ស្រែកឲ្យគេជួយផង ដួលស្លាប់តែម្តងទៅ ។

បើតាមអ្នកជិតខាងនិយាយថា កាលពីកន្លងមក   ធ្លាប់ឃើញជនរងគ្រោះជជែកគ្នា ជា
មួយមនុស្ស២នាក់ ។ ហេតុការណ៍ចាក់គ្នា   បណ្តាលឲ្យស្លាប់នេះ  កើតឡើង កាលពី
វេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣   ស្ថិតនៅក្នុងភូមិត្រពាំង
ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា    ជនរងគ្រោះមានឈ្មោះ អូន ពន្លក ភេទប្រុស អាយុ ១៩ឆ្នាំ
មានមុខរបរជាកម្មករោងចក្រកាត់ដេរសម្លៀកបំពាក់ ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់
កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិសន្ទុកក្រៅ ឃុំ កកោះ ស្រុកសន្ទុក ខេត្ត
កំពង់ធំ ត្រូវជនដៃដល់ចាក់ ១កាំបិត ចាំលើដោះស្លាប់ បន្ទាប់ពីរត់ទៅដល់ខាងមុខផ្ទះ
ជួល។ ចំណែកឯជនដៃដល់មានគ្នា ២នាក់ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។

បើយោងតាម   អ្នកនៅជិតខាងផ្ទះជួល របស់ជនរងគ្រោះវិញ បានឲ្យដឹងថា មុនពេល
កើតហេតុ ជនរងគ្រោះ រួមនឹងមិត្តភក្តិរបស់គេ៤នាក់ បាននាំ  គ្នាផឹកស៊ីនៅនឹងផ្ទះជួល
របស់គេ បន្ទាប់ពីផឹករួចហើយ មិត្តភក្តិក៏បែកគ្នាអស់ ចំណែកឯជនរងគ្រោះ ក៏បានដើរ
ចេញពីផ្ទះ ក្នុងគោលបំណងទៅ ក្លឹបរាំលេង លុះពេលគេដើរចេញទៅបានបន្តិច ក៏ជួប
នឹងជនដៃដល់ ហើយបានប្រតាយប្រតប់គ្នា   ត្រូវជនដៃដល់ចាក់ ១កំាបិត ចាំលើដោះ
ខាងស្តាំ រួចហើយជនរងគ្រោះ ក៏រត់ត្រឡប់មកផ្ទះជួលវិញ  មកដល់ខាងមុខផ្ទះ ស្រែក
ហៅឲ្យគេជួយ   រួចហើយក៏ដួលស្លាប់នៅខាងមុខផ្ទះ  តែម្តងទៅ ។ រីឯជន ដៃដល់វិញ
ក៏នាំគ្នារត់គេចខ្លួនបាត់អស់។

បើយោងតាម   អ្នកជិតខាងដដែល បាននិយាយថា កន្លងមកជាច្រើនថ្ងៃមកហើយ គេ
ធ្លាប់ឃើញ   ជនរងគ្រោះជជែក   ជាមួយមនុស្ស  ២នាក់ តែពុំត្រូវ   បានគេស្គាល់អត្ត
សញ្ញាណនោះទេ ។

ប្រភពបានបន្តថា ក្រោយពេលកើតហេតុបន្តិច   នគរបាលមូលដ្ឋាន  បានចុះទៅដល់
កន្លែងកើតហេតុភ្លាម ដើម្បីពិនិត្យសព រួចហើយក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារ យក
ទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news