CamNews

តារា 

ស្រីស្រស់ Goo Hara មាន​ទំនាក់ទំនង ពិសេស​ជាមួយ​ G-Dragon ?

(កូរ៉េ)៖ Goo Hara តារាសម្តែងនិងជាតារាចម្រៀងស្រីដ៏ល្បីនៅទឹកដីកូរ៉េ កំពុងរងពាក្យចចាមអារ៉ាមថាមាន ទំនាក់ទំនងជាមួយតារាប្រុស G-Dragon សមាជិកតារាចម្រៀងក្រុម BIGBANG បន្ទាប់ពីរូបថតរបស់អ្នកទាំងពីរ ត្រូវគេប្រម៉ាញ់បានជាពិសេសរួចបង្ហោះលើបណ្តាញសង្គម ។

កាលពីថ្ងៃទី៣ ខែកុម្ភៈ G-Dragon បានទៅសួនកំសាន្តជាមួយ Hara, Sulli, Gain ព្រមទាំងមិត្តភក្តិផ្សេងទៀត ហើយមនុស្សជាច្រើនកំពុង ចាប់អារម្មណ៍ពីមិត្តភា ពរបស់ពួកគេ ពិសេសនៅពេលដែលមហាជនបានឃើញ វត្តមានរបស់ Hara នៅក្នុងពិធីជប់លៀងរបស់ G-Dragon នៅទីក្រុងប៉ារីស ប្រទេសបារាំង។

រូបថតនៃការដើរកំសាន្តរបស់តារាប្រុសស្រីទាំងពីរ ដួងចាប់ផ្តើមត្រូវបានអ្នកគាំទ្រ បញ្ចេញតៗគ្នាព្រោះតែពួកគេហាក់ ចាប់អារម្មណ៍ប្លែកលើទំនាក់ទំនង របស់ Hara និង G-Dragon ជាជាងតារាផ្សេងដែលរួមដំណើរជាមួយ ប៉ុន្តែភ្នាក់ងាររបស់តារាស្រីរូបនេះ បញ្ជាក់ថា ពួកគេដើរជាក្រុមដូចជាមិត្តជិតស្និទ្ធ រីឯអ្នកគាំទ្រខ្លះការពារ G-Dragon ដែរថា គេចំណាយពេលដើរកំសាន្ត ខ្លួនឯងប៉ុណ្ណោះតែខាងផលិតកម្ម YG Entertainment មិនបានចេញមុខបញ្ជាក់បញ្ហានេះទេ៕


Image result for Goo Hara and  G-Dragon 2016 hot

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង