CamNews

តារា 

Goo Hara បន្តកិច្ចសន្យាលើការច្រៀងអោយ DSP Media


បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនStar Inបានប្រាប់អោយដឹងថាGoo Hara សមាជិកក្រុម
KARAនឹងបន្តកិច្ចសន្យាច្រៀងអោយ DSP Media បន្តទៀតក្នុងនាមជាសមាជិកក្រុម KARA។
អ្នកនាំពាក្យរូបនេះបានប្រាប់ផងដែរថា "Goo Hara បានបង្ហាញអំពីការសម្រេចចិត្តរបស់
នាងដោយការបន្តកិច្ចសន្យាធ្វើការរយៈពេល២ឆ្នាំទៀតជាសមាជិកក្រុម KARA"។

បើតាមសម្ដីអ្នកនាំពាក្យរបស់ក្រុមហ៊ុនរូបនេះមានន័យថា Goo Hara នឹងបន្តការច្រៀង
អោយDSP Media ដល់ឆ្នាំ២០១៤។ កន្លងមកនេះមានពាក្យចចាមអារាមជាច្រើនពាក់ព័ន្ធ
នឹងបញ្ហាកិច្ចសន្យាការងាររបស់ Goo Hara ក្រោយពេលដែលនាងបានប្រកាសថាកិច្ចសន្យា
ការងារជាមួយ DSP Media របស់នាងនឹងត្រូវបញ្ចប់ក្នុងខែសីហា ដោយមានអ្នកវិភាគតាម
Internetនិងមនុស្សជាច្រើ់នទៀតគិតថានាងប្រហែលជាមិនបន្តការងារជាមួយក្រុម KARA
ទៀតនោះទេ ព្រោះនាងចង់ក្លាយជាតារាទោល។ បើតាមការវាយតម្លៃលើប្រាក់ចំណូល
ក្រុមហ៊ុនបានបង្ហាញអោយដឹងថា Goo Hara អាចរកបានប្រមាណ៨.៨លានវ៉ុនពីការច្រៀង កាលពីឆ្នាំកន្លងមក។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ allkpop