CamNews

តារា 

ក្រោយ​​ចេញ​ពី​មន្ទីរ​​ពេទ្យ ​តារា​​សម្ដែង សាវីន ហ្វី​លីព ចេញ​​វីដេ​អូ​ប​ញ្ជាក់​​​ថា ខ្លួន​មាន​ជំងឺ

(ភ្នំពេញ)៖ តារាសម្ដែងចាស់វស្សា និងតែងតែលេចធ្លោក្នុងសកម្មភាពមនុស្សធម៌ តារាសម្ដែង សាវីន ហ្វីលីព ក្រោយពីចាកចេញពីមន្ទីរពេទ្យ បានប៉ុន្មានម៉ោងប៉ុណ្ណោះ លោកបានចេញវីដេអូមួយ បញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួន ដើម្បីឲ្យមហាជន ក៏ដូចជាអ្នកគាំទ្របានដឹង ខណៈដែលលោកបានរួចផុតពីអាយិជីវិត ដោយការសង្គ្រោះទាន់ពេលវេលា ពីសំណាក់គ្រូពេទ្យ ក្នុងមន្ទីរពេទ្យកាល់ម៉ែត។

តារាសម្ដែង សាវីន ហ្វីលីព បាននិយាយថា «ខ្ញុំបានចេញពីមន្ទីរពេទ្យកាល់ម៉ែត្រហើយ, សូមអរគុណក្រុមគ្រូពេទ្យនៅផ្នែកសង្រ្គោះបន្ទាន់ និងលោកវេជ្ជបណ្ឌិត សុវណ្ណ កន្និថា ដែលជួយសង្រ្គោះជីវិតខ្ញុំលើកទី២នេះ , លទ្ធផលចុងក្រោយលោកវេជ្ជបណ្ឌិតបញ្ជាក់ថា ខ្ញុំកើតជំងឺស្រ្តេ្តសធ្ងន់ធ្ងរ , គេងមិនលក់ ដោយធ្វើការច្រើន​​ពេក ជាមូលហេតុ​ធ្វើ​ឲ្យ​ឈាមទ្បើង​ហើយប៉ះពាល់ដល់បេះដូង , នេះជាមូលហេតុចំបងបំផុត នៃស្ថានភាពសុខភាពខ្ញុំ កាលពីថ្ងៃម្សិលមិញ ហើយមិនប៉ះ​ពាល់ដល់ការញ៉ាំ «ហ្វឺ» នៅ​ហាង ទស្សវត្ស​​ទី៦០​ទ្បើយ.។​​សូមអរគុណលោកសុះ ម៉ាច និងក្រុមបឹក្សាភិបាល របស់សមាគមសិល្បករកម្ពុជា ដែលបានមកសួរសុខទុក្ខខ្ញុំបាទ នៅព្រឹកនេះ!»។

សូមទស្សនាការបកស្រាយរបស់តារាសម្ដែង សាវីន ហ្វីលីព ដូចខាងក្រោមនេះ៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង