ព័ត៌មានកំសាន្ត ៖ ក្រោយពីរៀបការជាមួយគ្នាបានមួយឆ្នាំ និងមានកូនស្រីម្នាក់អាយុ ៨ ខែ នាង gubgib និងស្វាមីគឺ លោក Bie kpn មិនដែលលេចលឺព័ត៌មានអាក្រក់ ឬ បែកបាក់អ្វីនោះទេ ផ្ទុយទៅវិញមានតែរឿងល្អៗរហូត ។
គ្រួសារដ៏កក់ក្តៅរបស់លោក Bie kpn និងនាង gubgib ព្រមទាំងកូនស្រីឆ្លាត នាង Pao Pao បានធ្វើឲ្យមនុស្សមិនតិចនាក់ប៉ុន្មានទេ ដែលច្រណែនជាមួយនិងក្រុមគ្រួសារមួយនេះ ។ ទំនាក់ទំនងរបស់ប្តីប្រពន្ធល្បីឈ្មោះនៅក្នុងប្រទេសថៃទាំង ២ ដួងនេះ អាចនិយាយថាជាស្នេហាដែលមានទាំងភាពកក់ក្តៅ និងសុភមង្គលលាយចូលគ្នាតែម្តង ។
បន្ទាប់ពីមង្គលការមួយឆ្នាំកន្លងផុតទៅ លោក Bie kpn និងភរិយាសម្រេចចិត្តថតរូបអនុស្សារីយ៍ក្នុងគំរប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ និងមានភ្ញៀវជាច្រើនចូលរួមផងដែរ និងយកចង្ហាន់ខ្លះទៅប្រគេនព្រះសង្ឃដើម្បីបួងសួងសូមសេចក្តីសុខឲ្យបានច្រើន ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតក្នុងពិសេសរបស់តារាល្បីទាំង ២ ដួងនេះនៅខាងក្រោមទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar