CamNews

តារា 

CL (2NE1) ទទួលរងការរិះគន់ យ៉ាងចាស់ដៃ ដោយសាររូបមួយសន្លឹក ក្នុង Instagram

គេហទំព័របណ្តាញសង្គម ពិតជាបណ្តាញមួយ ដែលអាចផ្តល់ព័ត៌មាន បានលឿនទាន់ពេល
រហ័សខ្លាំងណាស់ ជាពិសេសតារាៗ មួយចំនួនចូលចិត្ត ប្រើប្រាស់គេហទំព័របណ្តាញសង្គម
ដើម្បីផ្តល់ដំណឹង ឬបង្កើនមិត្តភាពជាមួយនិង អ្នកគាំទ្ររបស់ខ្លួន ។ ការប្រើប្រាស់បណ្តាញ
សង្គមរបស់តារាៗ អាចផ្តល់ផលវិជ្ជមាន ជាច្រើនដល់តារាៗ តែផលវិជ្ជមានក៏មានច្រើនដែរ
ប្រសិនបើមិនការប្រុងប្រយ័ត្ន ជាក់ស្តែងដូចករណី CL សមាជិកក្រុម 2NE1 ខាងក្រោមនេះ ។



ថ្មីៗនេះ CL ដែលជាសមាជិក 2NE1 បានទទួលការរិះគន់យ៉ាងចាស់ដៃ ដោយសារតែរូបថត
មួយសន្លឹក ដែលនាងបានបង្ហោះចូល គណនី Instagram របស់នាង ។ រូបដែលត្រូវបានគេរិះ
គន់យ៉ាងចាស់ដៃនោះ គឺជារូបដែលនាង កំពុងតែបង្ហុយផ្សែង ចេញពីមាត់របស់នាង ដោយ
ដៃម្ខាងរបស់នាង កាន់បំពង់បឺតមួយ ដែលយើងអាចនិយាយបានថា វាជាឧបករណ៍សំរាប់ជក់
បារី ឬខ្សៀរទឹក ដែលសព្វថ្ងៃនេះ ថ្នាំជក់ប្រភេទនេះ បានរាលដាលពាសពេញពិភពលោក ។



មិនបានប៉ុន្មានផង រូបនោះក៏បានក្លាយជាប្រធានបទមួយ យ៉ាងក្តៅគគុកក្នុងបណ្តាញអ៊ីនធើណេត
ដែលយើងមើលឃើញថា ភាពអវិជ្ជមានគឺមានច្រើន ។ ទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា
CL នាងជាតារាដែលល្បី គួរតែធ្វើជាគំរូល្អដល់គេ មិនគួរណានាងបង្ហោះរូប បែបនេះសោះ មតិ
មួយចំនួនទៀត ក៏បានបង្ហាញពីការខឹងសម្បារ និងការអាក់អន់ស្រពន់ចិត្ត នៅពេលដែលដឹងថា
តារាចំរៀង ដែលខ្លួនចូលចិត្ត ជាអ្នកជក់យ៉ាងនេះ ។ តើទស្សនិកជន យល់យ៉ាងណាដែរចំពោះ
រឿងនេះ? តើវាមានផលប៉ះពាល់យ៉ាងណា ពេលតារាល្បីៗ បង្ហោះរូបភាពបែបនេះ ?

 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: 2ne1 new music video mv music singer star kpop cl