ថៃ ៖ ពិធីរៀបការមិនត្រឹមតែដឹងលឺដល់ចាស់ទុំទាំងសងខាងនោះទេ ពិធីមួយនេះថែមទាំងដឹងលឺដល់ហ្វេនៗជាច្រើនទាំងក្នុងនិងក្រៅប្រទេសថែមទៀតផង ប៉ុន្តែនៅពេលដែលអ្នកកាសែតសាកសួរបែបនេះ ហាក់បីដូចជាធ្វើឲ្យតារាសម្តែងស្រីនាង Janie Tien Phosuwan ក្តៅស្លឹកត្រចៀកតែម្តង ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ជាការពិតណាស់អ្នកណាក៏ធ្លាប់មានអតីតកាលដែរ ប៉ុន្តែវាគ្រាន់តែជារឿងពីមុនៗ ដូច្នេះប្រសិនបើមិនចាំបាច់គួរតែកុំរំលឹកអី ។ យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ នាង Janie Tien Phosuwan បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ហើយក៏បានចូលរួមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីរឿងរបស់អនាគតស្វាមីផងដែរ ។
នៅក្នុងនោះផងដែរ អ្នកកាសែតបានសួរថា លោក Mickey Allapach Na Pombhejara កំពុងតែទាក់ទងសង្សារចាស់ ទាំងដែលកំពុងតែជិតរៀបការជាមួយនិង Janie Tien ។ ទោះបីក្នុងចិត្តហាក់ស្រណុកចិត្តជាមួយនិងរឿងនេះក៏ដោយ ប៉ុន្តែតួស្រីក្នុងរឿង "ភ្លើងបុណ្យ" ឆ្នាំរូបនេះតបទាំងស្នាមញញឹមថា "ពួកបងៗមិនគួរហាមាត់សួរសំណួរបែបនេះឡើយ វាហាក់បីដូចជាគ្មានសុជីវធម៌ជាអ្នកសារព័ត៌មាន" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar