CamNews

តារា 

បុរសសង្ហា លោក នីកូ ពិតជាមិនបានធ្វើឲ្យ Fan អស់សង្ឃឹមយ៉ាងពិតប្រាកដមែន

ព័ត៌មានកំសាន្ត ៖ ក្នុងមួយរយៈពេលនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង​ ហាក់បីដូចជាកើតមាននូវការគាំទ្រអំពីបទចម្រៀង Original Song​ យ៉ាងខ្លាំង ពីព្រោះភាគច្រើននៃបទចម្រៀងដែលបាននិពន្ធដោយស្នាដៃរបស់កូនខ្មែរផ្ទាល់បានធ្វើការមនុស្សជាច្រើនទទួលបាននូវការចាប់អារម្មណ៍ខ្ពស់បំផុត ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក​ នីកូ​ ដែលជាតារាចម្រៀងល្បីមួយដួងនៅក្នុងផលិតកម្ម  Sunday ដែលទើបតែប្រកាសប្រាប់មហាជនថា លោកនឹងឈប់ច្រៀងបទចម្រៀងដែលចម្លងពីបរទេសទៀត ពីព្រោះប្តូរមកច្រៀង Original Song ដែលជាស្នាដៃរបស់កូនខ្មែរវិញ ព្រោះជនជាតិខ្មែរក៏មានស្នាដៃនិពន្ធមិនចាញ់បរទេសឡើយ ។ 

មិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងវ័យក្មេង និងជាបុរសសង្ហាម្នាក់គឺលោក នីកូ ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយដោយសារតែ បទចម្រៀងថ្មីដែលទើបតែចេញ Trailer mv របស់លោកដែលជា Original Song ដែលបទចម្រៀងនោះមានឈ្មោះថា "ខ្ញុំខូចចិត្តម្នាក់ឯងគ្មានអ្នកដឹង" ដែលជាបទមនោសច្ចេតនា រឿងរ៉ាវស្នេហាយុវវ័យ ។ 

គួររំលឹកឲ្យដឹងឡើងវិញថា បទចម្រៀងថ្មីរបស់លោក នីកូ ចេញ Trailer mv ភ្លាមបានធ្វើឲ្យ Fan នាំគ្នាចែករំលែកតៗគ្នា ដោយសារតែមានការពេញចិត្តជាខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ អំពីបទចម្រៀងថ្មីរបស់លោក ។ 

ហើយបទចម្រៀងថ្មីរបស់លោក នីកូ គ្រាន់តែជាឈុតខ្លីៗតែប៉ុណ្ណោះ ពីព្រោះលោក មិនទាន់បានបញ្ជាក់នូវពេលវេលាច្បាស់លាស់នៅក្នុងការចេញបទចម្រៀងពេញនៅឡើយទេ ៕










ដោយ ៖ គន្ធា


ប្រភព ៖ ហ៊្វេសប៊ុក


Tags: Nico