CamNews

ព័ត៌មានជាតិ 

ការ​ជិះទូក​មិន​យក​កម្រៃ​នឹង​ត្រូវ​បញ្ចប់

សាលា​រាជធានី​ភ្នំពេញ ​កាលពី​ម្សិលមិញ​បាន​ប្រកាស​បញ្ចប់​នូវ​ការ​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​ពេញ​មួយឆ្នាំ​កន្លងមក​ ​សម្រាប់​ទូក​តាក់ស៊ី​ ​ដែល​បន្ទាប់ពី​រយៈពេល​នេះ​នឹង​គិតថ្លៃ​ ​២០០០​ ​រៀល​ក្នុង​មួយ​ជើង​។​ ​ប៉ុន្ដែ​សេវាកម្ម​នេះ​នឹង​បន្ដ​មិន​គិតថ្លៃ​រហូតដល់​ថ្ងៃ​ចន្ទ​។​

​ទូក​តាក់ស៊ី​រត់​ពី​ផែ​ ​ព្រែកព្នៅ​ ​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ទៅកាន់​ក្រុង​តាខ្មៅ​ ​ក្នុង​ខេត្តកណ្តាល​។​ ​មាន​ទូក​ចំនួន​បួន​ ​ដែល​ធ្វើ​ប្រតិបត្តិ​ការ​ចាប់ពី​ម៉ោង​ ​៥​:​៣០​ ​ដល់​ ​៦:​៣០​ ​ល្ងាច​។​ ​ចំណត​តាម​ផែ​មាន​ ​ចំណត​ឫស្សីកែវ​ ​ផ្សារចាស់​ ​ចតុមុខ​ ​ច្បារអំពៅ​ ​និង​ ​តាខ្មៅ​។​

​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ​សេវា​នេះ​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ដើម្បី​កាត់បន្ថយ​ការ​ស្ទះចរាចរណ៍​នៅក្នុង​ទីក្រុង​។​ ​វា​មាន​រយៈពេល​ប្រហែល​មួយឆ្នាំ​ហើយ​ ​ឥឡូវនេះ​ ​លោក​ ​ស្រេង​ ​បាន​និយាយ​ថា​ ​អ្នក​ត្រូវ​តម្រូវ​អោយ​បង់ប្រាក់​ ​លើកលែងតែ​ ​ព្រះសង្ឃ​ ​ជន​ពិការ​ ​សិស្សានុសិស្ស​ ​មនុស្សចាស់​ ​កម្មករ​ ​និង​ ​មន្រ្តី​រាជការ​ ​នឹង​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ឡើយ​។​

​​កាលពី​ខែសីហា​ឆ្នាំមុន​ ​លោក​ ​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​ចាត់ទុក​សេវាកម្ម​នេះ​ថា​ ​ជា​ ​”​អំណោយ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​”​ ​ហើយ​ថា​ ​វា​គឺជា​ ​”​សកម្មភាព​មួយ​ដែល​អបអរសាទរ​ចំពោះ​ ​ភាព​ជោគជ័យ​នៃ​សេដ្ឋកិច្ច​ ​និង​នយោបាយ​ថ្មី​របស់​ប្រទេស​កម្ពុជា​”​ ​។​

​អ្នកស្រី​ ​សួស​ ​សំ​វាន់​ ​អ្នក​រស់នៅ​ក្នុង​ ​ខណ្ឌឫស្សីកែវ​ ​បាន​និយាយ​ថា​ ​គាត់​ជិះទូក​តាក់ស៊ី​ ​ពី​ខណ្ឌ​នេះ​ ​ទៅ​ផ្សារ​កណ្តាល​ដើម្បី​លក់​ត្រី​។​ ​គាត់​បាន​និយាយ​ថា​ ​ការ​ជិះទូក​មាន​ភាព​ងាយស្រួល​ជាង​ ​ព្រោះ​វា​មិន​មាន​ចរាចរណ៍​មមាញឹក​នៅ​លើ​ទន្លេ​។​

​អ្នកស្រី​ ​សំ​វាន់​ ​បាន​និយាយ​ថា​ ​”​ផ្ទះ​របស់ខ្ញុំ​នៅ​ជិត​មាត់ទន្លេ​ ​ដូច្នេះ​ខ្ញុំ​តែងតែ​ជិះទូក​តាក់ស៊ី​ទៅ​លក់​ត្រី​នៅ​ឯ​ផ្សារ​។​ ​ពួក​យើង​បាន​ជិះ​ដោយ​ឥតគិតថ្លៃ​ជាច្រើន​ខែ​ ​ប៉ុន្តែ​ខ្ញុំ​បានឮ​ថា​រដ្ឋាភិបាល​នឹង​យក​ថ្លៃ​សេវា​នេះ​។​ ​ប៉ុន្តែ​ខ្ញុំ​គិតថា​តម្លៃ​មិន​ថ្លៃ​ទេ​ ​យើង​ក៏​អាច​មាន​លទ្ឋ​ភាព​បង់ថ្លៃ​បាន​។​

​​យោង​តាម​ក្រសួងសាធារណការ​បានឱ្យ​ដឹង​ថា​ ​ទូក​តាក់ស៊ី​មួយ​គ្រឿង​មានតម្លៃ​ប្រហែល​ ​ម្ភៃ​ម៉ឺន​ ​ដុល្លារ​ ​ហើយ​​ទូក​ចំនួន​ប្រាំមួយ​គ្រឿង​នឹង​ត្រូវ​ដាក់អោយ​ប្រើប្រាស់​នៅពេល​ដែល​សេវាកម្ម​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ពេញលេញ​។​ ​ទូក​លាប​ពណ៌ខៀវ​ទាំងនេះ​មាន​ម៉ាស៊ីន​ត្រជាក់​ ​និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រហែល​ ​៦០​ ​នាក់​។​ ​សំបុត្រ​អាច​រកបាន​នៅ​ការិយាល័យ​លក់​សំបុត្រ​នៅ​តាម​ចំណត​នី​មួយ​ៗ​។​

​មកា​លពី​ខែសីហា​ឆ្នាំមុន​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​ ​ក្រសួង​កំពុង​សម្លឹង​មើល​ការពង្រីក​សេវា​លើស​ពី​ផ្លូវទឹក​បច្ចុប្បន្ន​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​ក្រសួង​អាច​ធ្វើ​វា​បាន​ ​លុះត្រាតែ​តម្រូវការ​មានការ​កើនឡើង​ ៕


ប្រភព ៖ khmertimes 


Tags: Local news Social news