CamNews

ព័ត៌មានជាតិ 

ស៊ន សៀវម៉ី ត្រូវ​បាន​អូឡាំពិក​អន្ដរ​ជាតិ​យក​ចិត្ត​ទុក​ដាក់ និង​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ទទួល

(ភ្នំពេញ)៖ វីរៈកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ត្រូវបានស្ថាប័នកីឡាអូឡាំពិកអន្ដរជាតិយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់​ពី​នាង​ដណ្ដើម​បាន មេដាយមាស និង​សិទ្ធិ​ចូលរួមប្រកួតកីឡាអូឡាំពិកជាផ្លូវការ លើក​ដំបូង នៅ​ប្រទេស​ប្រេស៊ីល ក្នុង​ឆ្នាំ​២០១៦​ នេះ ។

នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​សម្ដែង​ការ​គួរ​សម​ក្រុម​អ្នក សារ​ព័ត៌មាន​កីឡា​អូឡាំពិកអន្ដរជាតិ (Olympic Channel) ដើម្បីផ្សព្វផ្សាយពីដំណើរវិវត្តន៍របស់កីឡាការិនី ស៊ន សៀវម៉ី ឆ្ពោះទៅប្រកួតកីឡាអូឡាំពិក នៅ​ទី​ក្រុង Rio ប្រទេសប្រេស៊ីល នាខែសីហាខាងមុខនេះ ។

នៅក្នុងជំនួបសម្ដែងការគួរសមនេះ លោករដ្ឋមន្ដ្រី ថោង ខុន ក៏បានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនទៀត ជុំវិញ​បរិបទ​នៃ​ភាព​រីក​ចម្រើន​លើ​វិស័យ​កីឡា​កម្ពុជា​បច្ចុប្បន្ន ប៉ុន្ដែ​ប្រធាន​បទ​សំខាន់ ដែលក្រុមអ្នកសារព័ត៌មានអូឡាំពិកអន្ដរជាតិ ចង់ដឹងបំផុតគឺទាក់ទងនឹង​កីឡាការិនី ស៊ន សៀវម៉ី ចំពោះ​ការ​ត្រៀម​ខ្លួន ដើម្បី​បន្ដ​ចូល​រួម​ប្រកួតកីឡាំ​អូឡាំពិក ។

យ៉ាងណាមិញ ក្រុមអ្នកសារព័ត៌មានអន្ដរជាតិខាងលើ ក៏បានសម្ដែងពីការចាប់អារម្មណ៍ ចំពោះសមត្ថភាពរបស់កីឡាការិនី ស៊ន សៀវម៉ី និង​ភាព​រីក​ចម្រើន​នៃ​វិស័យ កីឡាកម្ពុជាបច្ចុប្បន្នផងដែរ ៕



ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh