CamNews

តារា 

៧យ៉ាង ដែលអ្វីឲ្យអ្នកស្អប់ Kpop ងាកមកធ្លាក់ក្នុងអន្លង់ស្នេហ៍វិញ

ព័ត៌មានកំសាន្ត ៖ តារាចម្រៀង K-Pop មិនត្រូវបាន មនុស្សគ្រប់គ្នាទទួលស្គាល់ ពីភាពល្បីល្បាយរបស់ពួកគាត់ទេ ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកស្អប់ K-Pop មិនអាចបដិសេធបាន។ នៅទីនេះជា ចំណុចខ្លាំងដែលមិនអាចប្រកែកបាន មួយចំនួនរបស់តារាចម្រៀង K-Pop ដែលធ្វើឲ្យវាល្បី ជាលើកដំបូង។


 

ទេពកោសល្យមួយ ចំនួនរបស់ពួកគេ រួមមានការ ខិតខំហើយនិងការលះបង់យ៉ាងសម្បើម របស់ពួកគេ នឹងមានកត្តាជាច្រើន ដែលជារឿងពិតដែល K-pop មាន។ សម្រាប់អ្នកស្អប់ K-pop ជាច្រើន បញ្ហារបស់ពួកគេគឺ អាចគ្រាន់តែជា រឿងកាលពីមុន ដែលពួកគេបាន ទទួលស្គាល់ថា K-Pop គឺពិតជាមានចំនុចល្អដែលមិនអាចប្រកែកបានពិតមែន ហើយនេះជាអ្វីដែលកំពុងតែមានការចាប់ផ្តើម ផ្លាស់ប្តូរចិត្តគំនិតរបស់ពួកគេ។

Seven Things Haters Can't Deny About K-Pop (ប្រាំពីរយ៉ាងដែលអ្នកស្អប់ k-pop មិនអាចបដិសេធបាន)

១. គុណភាពផលិតកម្មបែបប្លែកៗ



ថាតើការចំណាយថត MV ដល់ទៅ $ 800,000 ឬក៏កម្មវិធីប្រគល់ពានរង្វាន់ ដល់ទៅ 10.000.000 $ នោះ  K-Pop តែងតែឈានមុខគេ ជានិច្ច ជាមួយនឹងស្នាដៃ របស់ពួកគេ។ សំឡេង ប្រព័ន្ធភ្លើង សិល្បៈ និងការរចនាឆាកដ៍អស្ចារ្យ

២. តារា Kpop តែងតែមានរាងកាយដ៏អស្ចារ្យ


តារា K-Pop ទាំងប្រុសទាំងស្រី គឺមានរូបរាងស្អាត អស្ចារ្យណាស់ ពួកគេបានទទួលយកការ បណ្តុះបណ្តាលឈានទៅបង្ហាញពី លទ្ធផលនៃការខិតខំធ្វើការបណ្តុះបណ្តាល របស់ពួកគេ។ រូបរាងកាយរបស់ពួកគេគឺ សមល្មមនឹង ធ្វើឲ្យអ្នកមានការអៀនខ្មាសជាមួយនឹងពួកគេ។

៣. ហើយបទចម្រៀងទាក់ទាញខ្លាំងហួសពីការស្មាន



ដូចជា បទ "Gangnam Style " បានទាក់ទាញ ចំណាប់អារម្មណ៍ របស់ប្រជាជន នៅក្នុងប្រទេសអាមេរិក ឬ សូម្បីតែនៅពេល ដែលមាននរណាម្នាក់បានឮ បទចម្រៀង K-Pop នៅតាមផ្លូវ មានមនុស្សច្រើនបានស្រែកច្រៀងយ៉ាងទ្រហឹង ជាមួយនឹងថ្ងៃសំរាករបស់ពួកគេថែមទៀតផង។

៤. ទេពកោសស្យរបស់ K-pop គឺមានមនុស្សជាច្រើនបានគាំទ្រ



តារា K-Pop បានបូជា ជីវិតរបស់ពួកគេ ដោយទទូចចង់បានខ្លាំង ពីជំនាញ ហើយនឹងការបង្ហាញខ្លួនដ៏អស្ចារ្យ។
មានតារាចម្រៀង ក៏ដូចជា អ្នករាំ ពីវិស័យ Kpop ពិតជាអស្ចារ្យ ដែលនាំអោយអ្នកទស្សនា Kpop ទប់អារម្មណ៍មិនបាន។

៥. ការភ្ញាក់ផ្អើលដ៍អស្ចារ្យនៃ វីដេអួតន្រ្តី



វីដេអូតន្ត្រី ជនជាតិកូរ៉េ ដែលល្បីល្បាញទូទាំងពិភពលោក សម្រាប់សិល្បៈនៃការរៀបចំឆាកប្លែកៗរបស់ពួកគេ  ទស្សនិកជនបាន និយាយថា ការមើល K-Pop MV  គឺជាបទពិសោធន៍ដ៏អស្ចារ្យ ដែលមានធ្វើអ្នកទស្សនាស្លុងអារម្មណ៍។

៦. Kpop នាំមកនូវក្តីរំភើបជុំវិញសាកលលោក



គ្មានបញ្ហាថាតើនឹង មានមនុស្សជាច្រើនដែល មិនពេញចិត្ត K-Pop វាគឺមិនមានការសង្ស័យទេ ថាមានក្រុមអ្នកគាំទ្រ ជាច្រើននៅជុំវិញ ពិភពលោក។ ផ្ទុយទៅវិញ ទោះបីជា ចំនួនប្រជាជនមួយចំនួនមិនពេញចិត្តនឹង K-Pop ប៉ុន្តែក្រុមអ្នកគាំទ្រ K-Pop នៅតែមានចំនួនច្រើនក្រៃលែង។

 

៧. តារា K-pop​ ពេលខ្លះស្អាតអស់ទាស់ តែបែបលក្ខណៈកំប្លែង

តារា K-Pop  គឺតែងតែមានរូបរាងសង្ហា ឬ ស្អាត តែពេលខ្លះ តុបតែងខ្លូនថត MV ស្អាតៗ តែលក្ខណៈបែបកំប្លែងគួរជាទីទាក់ទាញទៅវិញ៕


 

 


ប្រែសម្រួល ៖ គន្ធា


ប្រភព៖ Koreaboo