CamNews

តន្រ្តី 

"TheBoy"របស់GirlGenerationមានអ្នកទស្សនាជាង៧ លាននាក់ក្នុងរយះពេល២ថ្ងៃ

ក្រុមចំរៀងស្រីរបស់កូរ៉េខាងត្បូង Girl Generation បានប្រមូលចំនួនអ្នកទស្សនាដល់ទៅ ៧
លាននាក់នៅក្នុងរយះពេល២ថ្ងៃ ក្នុងបទចំរៀងថ្មីរបស់គេដែលមានចំនងជើងថា "The Boy"។

នៅក្នុងថ្ងៃទី១៩ ខែតុលា ផលិតកម្ម SM បានធ្វើការចេញផ្សាយនូវបទចំរៀងថ្មីនេះនិងបាន
បញ្ជូលទៅក្នុងគេហទំព័រ Youtube។ ក្នុងរយះពេលពីថ្ងៃប៉ុណ្ណោះគឺមកដល់ថ្ងៃទី២១ តុលានេះ
អ្នកទស្សនាបទចំរៀងថ្មីនេះមានចំនួនដល់ទៅ ៥,៩៤១,០៤៩នាក់ដែលទស្សនាក្នុងទំរង់កូរ៉េ
និង ១,៦០៤,៦៣៤នាក់ ក្នុងទំរង់អង់គ្លេស។ ដែលសរុបមកមានចំនួន ៧,៥៤៥,៦៨៣នាក់។
វីដីអូថ្មីនេះមិនត្រឹមតែទទួលការពេញនិយមពីទ្វីបអាស៊ីប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងទ្វីប
អ៊ឺរ៉ុប, អាមេរិកខាងត្បូង និងខាងជើងផងដែរ។ ហើយបទចំរៀងថ្មី "The Boy" ទាំងទំរង់កូរ៉េ
និងអង់គ្លេសបានជាប់ចំណាត់ថ្នាក់ទី១ និងទី២ ដែលមានអ្នកទស្សនាច្រើនជាងគេ។
បទចំរៀងដែលមានទំរង់កូរ៉េត្រូវបានទទួលការចូលចិត្តច្រើនជាងគេ, អ្នកទស្សនាច្រើនជាង
គេនិងនៅលើកំពូលចំណាត់ថ្នាក់។
Girl Generation និងត្រូវសំដែងនៅលើឆាកក្នុងទូរទស្សន៍ KBS2 នៅក្នុងថ្ងៃទី២១នេះ៕

ប្រភព៖ Allkpop
ដោយ វឌ្ឍនា