CamNews

ព័ត៌មានជាតិ 

តុលាការ កំពូល ដោះលែង ប៊ន សំណាង និងសុខ សំអឿន ក្នុងសំណុំរឿង ឃាតកម្ម លើលោក ជា វិជ្ជា

ភ្នំពេញ ៖ ក្រោយពីបើកសវនាការតាំង ពីព្រឹកមក រហូតដល់រសៀលថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៣
តុលា ការកំពូលនៃប្រទេស កម្ពុជា ដែលមានលោក ឃឹម ប៉ុន ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ បានប្រ
កាសដោះ លែង លោក ប៊ន សំណាង និងលោក សុខ សំអឿន នៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាស់
ជុំវិញ អំពើឃាត កម្ម លើអតីតប្រធានសហជីព សេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាគឺ លោក ជា
វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០០៤ កន្លងទៅ ខណៈដែលលោក ជា វិជ្ជា កំពុងអង្គុយអានកា
សែត នៅជាប់របង វត្ដលង្កា ក្នុងទឹកដីខណ្ឌចំការមន ។

សំណុំរឿងដែលធ្វើឱ្យមានការរិះគន់ពី គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ជាច្រើន គឺមានការ
ចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ រហូតដល់មានការ ដោះលែងម្ដងរួចហើយ ឱ្យនៅ
ក្រៅឃុំ ប៉ុន្ដែ ក្រោយមក ស្រាប់តែតុលាការឧទ្ធរណ៍បាន សម្រេចចោទប្រកាន់បុគ្គលទាំងពីរនាក់ ឱ្យ
ជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ ។ក្រោយ ពីមានការសម្រេចយ៉ាងដូច្នេះ របស់តុលា ការឧទ្ធរណ៍កាល
ពីព្រឹកថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០១២ រួចមក សំណុំរឿងនេះ បានធ្លាក់ មកដល់ដៃតុលាការកំពូលម្ដងទៀត
តាម រយៈការប្ដឹង ទាស់ របស់ពួកគេទាំងពីរនាក់ ទើបទីបំផុតទៅ ក្រោយពីបើកការស្រាវជ្រាវ និងបើក
សវនាការតាំងពីព្រឹក រហូត ដល់រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ពួកគេទាំងពីរនាក់ ត្រូវបានប្រ
កាសដោះលែង ឱ្យមាន សេរីភាព ជុំវិញអំពើឃាតកម្ម ខាងលើនេះ ។

គួរបញ្ជាក់ថា ការចាប់ខ្លួនលោក ប៊ន សំណាង និងលោក ជា វិជ្ជា បានទទួលការ រិះគន់យ៉ាងខ្លាំងពី
អង្គការ សង្គមស៊ីវិល និង មជ្ឈដ្ឋានជាច្រើន ដោយពួកគេទាំងនោះ ចាត់ទុកថា ប៊ន សំណាង និង
សុខ សំអឿន  ជា ឃាតកសិប្បនិម្មិត ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ